
- 2022-11-08 03:00:00
- ព័ត៌មាន
តារាប្រុសស្រីកូរ៉េទាំង ៧ ដែលចិត្តខ្លាំងដូចរាជសីហ៍ មិនចេះខ្លាចរអាអ្វីទាំងអស់
- 2022-11-08 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសស្រីកូរ៉េទាំង ៧ ដែលចិត្តខ្លាំងដូចរាជសីហ៍ មិនចេះខ្លាចរអាអ្វីទាំងអស់
ចន្លោះមិនឃើញ
បើគិតក្នុងពិភព K-Pop តែងមានសមាជិកមួយចំនួនដែលក្លាហានលើសគេ មិនខ្លាចអ្វីគ្រប់យ៉ាង មិនថាទីកន្លែងដែលមានកម្ពស់ខ្ពស់ មិនថាការសាកល្បងអ្វីថ្មី ចូលក្នុងផ្ទះខ្មោច និងអ្វីផ្សេងទៀត។
យើងស្វែងរកឃើញហើយនូវជើងខ្លាំង ចំនួន ៧នាក់ ដែលល្បីពេញវិស័យ ថាជាអ្នកដែលមិនចេះខ្លាចអ្វីទាំងអស់។ អ្នកទាំងនោះរួមមាន៖
១. Jungkook (BTS)
Jungkook តែងទទួលបានការកោតសរសើរ មិនថាពីអ្នកគាំទ្រទេ សូម្បីមិត្តរួមអាជីព និងសមាជិកក្នុងក្រុមផ្ទាល់ សុទ្ធតែលើកឡើងថា លោកគឺជាតារាប្រុសដែលកម្រ ដែលកើតមកដើម្បីតែក្លាយជា Superstar មានចិត្តក្លាហាន ចូលចិត្តសាកល្បងអ្វីថ្មី និងមានសមត្ថភាពពីក្បាលដល់ចុងជើង។
គ្មានអ្វីដែល Jungkook ញញើតឡើយ ព្រោះសម្រាប់លោក ការសាកល្បងអ្វីថ្មី គឺជាការកម្សាន្តដ៏គួរឲ្យចាប់អារម្មណ៍។
២. Yugyeom (GOT7)
រហសនាមរបស់ Yugyeom គឺ Maknae On Top មានន័យថាដ្បិតជាសមាជិកក្មេងជាងគេប្រចាំក្រុមមែន ប៉ុន្តែចិត្តបុរសម្នាក់នេះ ក្លាហានអង់អាច សឹងអាចនិយាយបានថាលោកគឺជាអង្គរក្សរបស់បងៗទៀតផង។
៣. Jinyoung (GOT7)
សមាជិក GOT7 ម្នាក់ទៀតនោះ មិនទៅណាឆ្ងាយពី Jinyoung ទេ ដោយសារ សូម្បីតែខ្មោច ក៏លោកមិនខ្លាច មិនព្រឺ មិនចេះភ្ញាក់។ បើគិតពីកន្លែងខ្ពស់ៗ ក៏លោកមិនញញើត តែបែរជាអង្គុយសើចយ៉ាងរីករាយ។
៤. Jisoo (BLACKPINK)
នារីក្លាហាននៅទីនេះ! ក្នុងចំណោមតារាស្រី K-Pop ទាំងអស់ អ្នកគាំទ្របានបោះឆ្នោត និងលើកឡើងថា Jisoo គឺជាតារាស្រីដែលមានចិត្តរឹងមាំជាងគេ ដោយមិនដែលបង្ហាញភាពទន់ជ្រាយឡើយ សូម្បីទឹកភ្នែកក៏នាងមិនដែលសម្រក់ឲ្យអ្នកណាឃើញដែរ។ មិនថាស្ថិតក្នុងកាលៈទេសៈបែបណា នាងតែងបំពេញតួនាទីជាបងស្រីធំក្នុងក្រុម មើលថែប្អូនៗបានយ៉ាងល្អ និងត្រដាងដៃការពារជានិច្ច។
៥. V (BTS)
នេះគឺជាសមាជិក BTS ម្នាក់ទៀត ដែលមិនគួរមើលរំលង។ លោកជាមនុស្សដែលចូលចិត្តអ្វីថ្មី និងមិនស្ទាក់ស្ទើរក្នុងការសាកល្បងឡើយ។
៦. Moonbin (ASTRO)
នៅលើឆាក Moonbin គឺជាតារា K-Pop ដែលមានភាពវៃឆ្លាត និងពូកែ ឯជីវិតក្រៅឆាក លោកក៏ត្រូវគេស្គាល់ច្បាស់ថាជា អង្គរក្សប្រចាំក្រុមដែរ ផ្អែកលើចរិតមិនចេះខ្លាចអ្វីគ្រប់យ៉ាង។
៧. Jota (MADTOWN)
ទោះបីមានអ្វីធ្លាក់មក ឬមានអ្នកពញ្ញាក់ឲ្យភ្ញាក់យ៉ាងណា ក៏លោកគ្មានឡើយភាពភ័យខ្លាច មានតែសើច ពេលឃើញសមាជិកផ្សេងទៀតភ័យទៅវិញ៕