• 2022-11-09 02:00:00
  • ព័ត៌មាន

អាយុពិតរបស់ Miss Grand International 2022 ទាំង ១០ រូប

  • 2022-11-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក គឺ Miss Grand International 2022 បាន​បញ្ចប់ដោយរលូន ដោយ​បាន​រកឃើញ​ម្ចាស់តំណែង​ចំនួន ១០រូប សុទ្ធតែជា​នារីដែល​បាន​ទាំងព្រម មិនថា​សម្រស់ ចំណេះដឹង និងអត្តចរិតដែល​ស័ក្តិសមនឹង​តំណែង។

នៅឆ្នាំនេះ ជាឆ្នាំដែលពិសេស ព្រោះកម្មវិធីបានជ្រើសរើសម្ចាស់មកុដដល់ទៅ ១០ រូប ជាការអបអរខួបគម្រប់ ១០ឆ្នាំ របស់កម្មវិធី។ យ៉ាងណា ប្រិយមិត្តបានស្គាល់មុខ និងភាពអស្ចារ្យផ្សេងទៀតដែលនារីឆ្នើមទាំងនោះ ត្រូវបាន​បង្ហាញហើយ។ ប៉ុន្តែអត្ថបទនៅទីនេះ នឹងបន្ថែមនូវការពិតរបស់ពួកគេ​ទៀត នោះគឺ អាយុពិត វិញម្ដង។

១. Isabella Menin – ម្ចាស់តំណែងកំពូល (លេខ ១)

បវរកញ្ញារបស់ប្រទេសប្រេស៊ីល កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩៧ (មានអាយុ ២៥ឆ្នាំ)

២.Engfa Waraha - ម្ចាស់តំណែងលំដាប់រង ទី១

បវរកញ្ញាប្រទេសថៃ កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ (មានអាយុ ២៧ឆ្នាំ)៣. Andina Julie - ម្ចាស់តំណែងលំដាប់រង ទី ២

បវរកញ្ញាប្រទេសឥណ្ឌូនេស៊ី កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០១ (មានអាយុ ២១ ឆ្នាំ)

៤. Luiseth Materan - ម្ចាស់តំណែងលំដាប់រង ទី៣

បវរកញ្ញាប្រទេសវ៉េណេស្ស៊ុយអេឡា កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៦ (មានអាយុ ២៦ឆ្នាំ)

៥. Mariana Beckova - ម្ចាស់តំណែងលំដាប់រង ទី៤

បវរកញ្ញាសាធារណរដ្ឋឆេក កើតឆ្នាំ ១៩៩៩ (មានអាយុ ២៣ឆ្នាំ)

៦. ពេជ្រ វត្តីសារ៉ាវឌ្ឍី (Pich Vatey Saravody) - ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសកម្ពុជា មានអាយុ ២៣ឆ្នាំ

៧. Hirisley Jiménez - ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសអេស្ប៉ាញ មានអាយុ ២០ឆ្នាំ

៨. Oxana Rivera - ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសព័រតូរីកូ មានអាយុ ២៧ឆ្នាំ

៩. Priscilla Londoño - ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសកូឡុំប៊ី មានអាយុ ២៨ឆ្នាំ

១០. Roberta Angela Tamondong - ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសហ្វីលីពីន កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០២ មានអាយុ ២០ឆ្នាំ

អត្ថបទ៖ ធារី

មតិយោបល់