• 2022-11-10 04:12:16
  • ព័ត៌មាន

ដាច់ខាត ម្ដាយ Selena Gomez មិនទស្សនាភាពយន្ដនាងសម្ដែងក្រោមហេតុផលសំខាន់

  • 2022-11-10 04:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាកម្រ និងភ្ញាក់ផ្អើលសម្រាប់កំពូលតារាចម្រៀងអាមេរិក Selena Gomez បន្ទាប់ពីម្ដាយរបស់នាងថ្លែង ប្រាប់សារព័ត៌មានថាចំពោះខ្សែភាពយន្ដដែលកូនស្រីបានសម្ដែង អ្នកស្រីដាច់ខានមិនមើលនោះទេ ក្រោមហេតុផលច្បាស់លាស់មួយ។

លោកស្រី Mandy Teefey បានរៀបរាប់ថាសម្រាប់ភាពយន្ដ “My mind & Me” ដែលសម្ដែងដោយ Selena អ្នកស្រីមិនមើលនោះទេ ហេតុផលគឺដោយសារតែនៅក្នុងរឿងនេះបានស្ដែងចេញពីរឿងពិត មួយចំនួនរបស់ Selena កាលដែលនាងបានតស៊ូប្រឆាំងជាមួយជំងឺ។ ពេលវេលាដ៏ឈឺចាប់របស់ selena ក៏ជាពេលវេលាឈឺចាប់របស់អ្នកស្រីដូចគ្នា ហើយ"My Mind & Me" អាចធ្វើឱ្យនាងមាន អារម្មណ៍ឈឺចាប់នៅពេលដែលវាបង្ហាញពីពេលដែល Selena Gomez ប្រយុទ្ធប្រឆាំងនឹងជំងឺ។ ហេតុដូច្នេះហើយទើបអ្នកស្រីមិនមើលរឿងប្រភេទនេះដាច់ខាត។

អតីតតារាសម្តែងវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយថានាងមានអារម្មណ៍ភ័យខ្លាចនៅពេលដែល នាងបាន ឮ Selena កូនស្រីនិយាយអំពីការតស៊ូរបស់នាងចំពោះជំងឺ។ អ្នកស្រីពិតជាមិនចង់ឮ មិនចង់ឃើញ វាទេ ព្រោះគ្រប់ពេលអ្នកស្រីតែងតែខ្លាចកូនស្រីឈឺចាប់ដោយសារតែជំងឺទាំងនោះ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី