• 2022-11-10 06:38:02
  • ព័ត៌មាន

Bang Si Hyuk សម្ដែងការដឹងគុណដល់ BTS មុនក្រុមចូលបម្រើទ័ព

  • 2022-11-10 06:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bang Si Hyuk នាយកក្រុមហ៊ុន HYBE បាន​សម្ដែង​ការដឹងគុណ ដោយស្មោះអស់ពីចិត្តដល់ BTS តាមរយៈវីដេអូមានចំណងជើងថា 2022 HYBE BRIEFING WITH COMMUNITY តាមរយៈ YouTube នៅថ្ងៃទី ១០ ខែធ្នូ នេះ។

នាយកប្រតិបត្តិ ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈរហស្សនាម Hitman Bang"Bang PD" គឺជាអ្នកដែលនៅជាប់ BTS តាំងពីវិនាទីដំបូង​រហូត​ដល់ពេលនេះ។ ទោះមាន​តួនាទីជា​មេ ប៉ុន្តែលោកតែងធ្វើជាបងប្រុសដ៏ល្អរបស់ប្អូនៗទាំង និចាប់ដៃគូស៊ូនឹងព្យុះភ្លៀងជាច្រើនឆ្នាំ។ លោកក៏ជាមនុស្សដំបូង ដែលមើលឃើញពីអនាគតរបស់ BTS តាំងពីពេល​ជួបក្មេងប្រុសទាំង ៧នាក់ នេះភ្លាម និងក៏ជាអ្នកដែលជឿទុកចិត្តពួកគេជាងគេដែរ។

ពេល​និយាយដល់ BTS លោក Bang បាន​លើកឡើងថា៖ «ខ្ញុំចង់និយាយថា ការដែលពួកយើងឈានឆ្ងាយមកដល់ចំណុចនេះ ពិតជាអរគុណ BTS។ ពួកគេគឺជាចំណុចចាប់ផ្ដើមរបស់ពួកយើង ហើយជាកម្លាំងជម្រុញដែលធ្វើឲ្យយើងមកដល់ពេល​នេះ។ យើងក៏មិនអាច​ទៅបានសូម្បីតែមួយជំហានដែរ បើគ្មាន ARMY។ ពួកយើងបានឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នា​ក្នុងដំណើរមួយនេះ»។

ជាការពិត Bang Si Hyuk និង BTS បាន​រួមដំណើរជាមួយគ្នា​តាំង​ពីថ្ងៃទីមួយ ហើយអាចនិយាយបានថា នេះគឺជាវាសនាកំណត់ឲ្យពួកគេរួមដំណើរជាមួយគ្នាមករហូត មិនមានចិត្តចង់ដើរចេញពីគ្នា ហើយនៅតែឱបក្រសោបគ្នាមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ចំណែក ARMY ក៏បាន​ដើរតួយ៉ាងសំខាន់ ក្នុងដំណើរមួយនេះ​ដែរ ហើយអ្នកទាំង ៣ គឺសុទ្ធតែជាមុខសញ្ញានាំឲ្យ ភាពជោគជ័យរត់មករកមិនឈប់។

ទោះជាយ៉ាងណា ក្រៅពី Bang Si Hyuk ឃើញថា​ បុគ្គលិករបស់ក្រុមហ៊ុន HYBE ក៏បាន​ផ្ញើក្ដីនឹករលឹក និងការអរគុណ ព្រមទាំងចែករំលែកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាដែរ។ រយៈពេល​ ១០ឆ្នាំ​ ពិតជាមាន​តម្លៃសម្រាប់ពួកគេ​ខ្លាំង ហើយក៏សង្ឃឹមថា ពួកគេនឹងបន្តបង្កើតរឿងល្អជាមួយគ្នា​ យូរអង្វែងតទៀតដែរ៕

ប្រភព៖ Koreaboo | kpoptop អត្ថបទ៖ ធារី

មតិយោបល់