• 2022-11-11 04:16:48
  • ព័ត៌មាន

ដឹងតែផ្អើល ម្ចាស់បទ World Cup ២០១០ នឹងត្រឡប់មកអង្រួនឆាក Qatar2022 ជាមួយ BTS

  • 2022-11-11 04:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងពេលខាងមុខឆាប់ៗនេះកំពូលតារាចម្រៀងកូឡុំប៊ី Shakira នឹងត្រឡប់មកវិញ បង្ហាញខ្លួនក្នុងការសម្ដែងចម្រៀងអបអរបើកម្មវិធីប្រកួតបាល់ទាន់ជាផ្លូវការ Qatar 2022 ជាមួយក្រុមតារាចម្រៀង Hip Hop Black Eyed Peas និងក្រុមចម្រៀង K-pop កូរ៉េខាងត្បូង BTS

តារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira ត្រលប់មកវិញក្នុងការចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ World Cup។ នៅក្នុងឆ្នាំ២០២២ នេះ នាងគ្រោងនឹងចូលរួមក្នុងកម្មវិធីដែលទាក់ទងនឹងការប្រកួតជាលើកទី៤ ហើយ នាងនឹងក្លាយជាតួសំខាន់ម្នាក់ក្នុងពិធីបើកសម្ពោធនៅប្រទេសកាតា ដោយសម្តែងជាមួយ Black Eyed Peas និង BTS។ ការប្រគុំតន្ត្រីមានការចូលរួមពីសំណាក់ក្រុមចម្រៀងល្បីៗជុំវិញពិភពលោកនេះ នឹងក្លាយទៅជាពិធី ដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនទូរទាំងប្រទេស ដើម្បីជាការអបអរក្នុងកម្មប្រកួតបាល់ទាត់ លំដាប់ពិភពលោក។

សូមរម្លឹកផងដែរថា អាជីពរបស់ Shakira ជាមួយ World Cup បានចាប់ផ្តើមនៅឆ្នាំ ២០០៦ នៅប្រទេសអាឡឺម៉ង់ ជាមួយនឹងបទចម្រៀងរបស់នាង 'Hips Don't Lie' និង 'Bamboo' អមដោយ Wyclef Jean ដែលធ្វើអោយអ្នកចូលរួមទាំងអស់រីករាយយ៉ាងខ្លាំង ជាងនេះទៅទៀតបទចម្រៀងដែលមិនអាចបំភ្លេច 'Waka Waka' នៅឆ្នាំ ២០១០ នៅឯព្រឹត្តិការណ៍ World Cup នៅអាហ្រ្វិកខាងត្បូង ដែលក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានប្រកាសថាជាម្ចាស់ជើងឯកពិភពលោក

ការបង្ហាញខ្លួនចុងក្រោយរបស់នាងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកគឺនៅក្នុងឆ្នាំ ២០១៤ ជាកន្លែងដែលនាងបានសម្តែងក្នុងពិធីបិទជាមួយនឹងបទចម្រៀង 'La la la la la' ៕

ប្រភព៖ Marca ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម