• 2022-11-11 07:21:00
  • ព័ត៌មាន

ជយលាភីឆ្នាំ២០១៥ របស់ «មហោស្រពភាពយន្តខ្លីចតុមុខ» ចែករំលែកបទពិសោធន៍ពីសិល្ប:និទានរឿង

  • 2022-11-11 07:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neeson Crips Academy សហការជាមួយ «មហោស្រពភាពយន្តខ្លីចតុមុខ» (CSFF) កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំ កម្មវិធីយុទ្ធនាការផ្សព្វផ្សាយចតុមុខ លើប្រធានបទ «សិល្បៈនិទានរឿងសម្រាប់ភាពយន្តខ្លីកំពូលៗ» ដែលមាន លោក ចាប សោមច័ន្ទរិទ្ធិជាវាគ្មិនក្នុងការចែករំលែកបទពិសោធន៍ពីវិធីនិទានរឿងតាមទម្រង់ប្លែកៗក្នុងភាពយន្តខ្លី កំពូលៗ ជាពិសេសតាមរយៈស្នាដៃដែលគាត់បានសាងកន្លងមកមិនថាជាMVs ឬរឿងខ្លីបែបពាណិជ្ជកម្មទេ។ លោកចាប សោមច័ន្ទរិទ្ធិ ជាជយលាភីឆ្នាំ២០១៥របស់ «មហោស្រពភាពយន្តខ្លីចតុមុខ» តាមរយៈភាពយន្តខ្លីរឿង«ដុំក្រួសមួយក្តាប់» ហើយលោកក៏បាន ស្ម័គ្រខ្លួនធ្វើជាមេប្រយោគ១រូបសម្រាប់ការប្រកួតក្នុងស្រុករបស់មហោស្រពនៅជំនាន់ទី១១នេះផងដែរ។

សព្វថ្ងៃជាសមិទ្ធិករឯករាជ្យ១រូប លោកចាប សោមច័ន្ទរិទ្ធិបានលើកឡើងថា៖ «ខ្ញុំពិតជា សប្បាយចិត្តមែនទែនដែលបានចូលរួម នៅកម្មវិធីមួយនេះក្នុងការចែករំលែកបទពិសោធន៍ថតខ្សែភាពយន្តខ្លីៗដល់ប្អូនៗទាំងអស់គ្នា។ សិស្សានុសិស្សនៅ NCA ពិតជា ចូលរួមសហការនិងមានភាពសកម្មល្អមែនទែនទាំងការឆ្លើយសំណួរបន្ទាប់ពីការធ្វើបទបង្ហាញចប់គឺពួកគាត់ឆ្លើយសំណួរត្រូវ និង មានការយល់ដឹងពីវិស័យនេះច្រើន។» ដំបូងឡើយលោក អត់រំពឹងថាពួកគាត់អាចឆាប់ចាប់បាននូវអ្វីដែលគាត់និយាយឡើយ ពីព្រោះប្រធានបទបស់គាត់រាងស៊ីជម្រៅបន្តិច អាចចំពោះមនុស្សជំទង់ជាងនឹងបន្តិចទើបអាចចាប់បាននិងយល់ពីអ្វីដែលគាត់ និយាយ។ ប៉ុន្តែគ្រប់យ៉ាងវាខុសពីការគិតរបស់គាត់ទៅវិញ។

នេះជាលើកទី១របស់លោកក្នងការចូលរួមធ្វើជាវាគ្មិនទោល ក្នុងកម្មវិធីនេះ តាំងពីច័ន្ទរិទ្ធិឈ្នះពានតាំងពីឆ្នាំ២០១៥មក។ ហើយ បើមានឱកាសលើកក្រោយទៀត លោករីករាយនឹងស្វាគមន៍ក្នុងការមកចែករំលែកបទពិសោធន៍បន្តទៀត។

រីឯ លោកស៊ុំ ស៊ីថែនជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០២២ មានប្រសាសន៍ថា៖ «កម្មវិធីក្នុងថ្ងៃនេះគេហៅថា «យុទ្ធនាការផ្សព្វផ្សាយ ចតុមុខ»។ មូលហេតុដែលរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងន័យថាជារៀងរាល់ឆ្នាំមុននឹងធ្វើមហោស្រព ផ្ទាល់នៅថ្ងៃធំដែលមានរយៈពេល៤ថ្ងៃនឹង គឺពួកយើងតែងតែទៅទីតាំងផ្សេងៗ ដើម្បីផ្សព្វផ្សាយពីកម្មវិធីចាក់បញ្ចាំងរបស់ មហោស្រព ទៅដល់ទស្សនិកជនតាមទីតាំងទាំងនោះ។ ហើយដូចជាថ្ងៃនេះ យើងរៀបចំយុទ្ធនាការនេះ នៅ Nesson Crips Academy ដែលចំណុះឱ្យអង្គការ «មូលនិធិកុមារ កម្ពុជា» (Cambodian Children’s Fund) ដែលជា ស្ថាប័នជួយឧបត្ថម្ភគាំទ្រដល់មហោស្រពផងដែរ។ លោកបានបន្តទៀតថាអ្វីដែលគាត់រំពឹងទុកគឺចង់ឱ្យសិស្សានុសិស្សនៅទីនោះ បានសិក្សាពីភាពយន្តខ្លីបន្ថែម ដូចជាបច្ចេកទេសនៅក្នុងភាពយន្តឬវីដេអូ ទាំងអស់នោះ។ ម៉្យាងទៀត កម្មវិធីថ្ងៃនេះ នឹងជួយឱ្យ ពួកគាត់សម្រេចចិត្តក្នុងការទស្សនាកម្មវិធីធំ ពីថ្ងៃ ទី25 ដល់ទី28ខែវិច្ឆិកានេះ។ ហើយវេទិកានេះ មិនមែនទើបតែធ្វើនៅថ្ងៃនេះ ទេ គឺធ្លាប់មាន3ដងពីមុនមកដែរគឺនៅ Future Factory, LimKokWing University of Cambodia និង ដេប៉ាតឺម៉ង់ផ្នែកផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ហើយមួយនេះជាលើកទី៤ផងដែរ។

ប្អូនស្រី ម៉ន ធារ៉ា ជាសិស្សនៅសាលា Nesson Crips Academy ថ្នាក់ទី១២ បានលើកឡើងថា៖ «នាងខ្ញុំ ពិតជា សប្បាយចិត្តមែនទែនដែលបានចូលរួមនៅកម្មវិធីនេះដែលអាចឱ្យខ្ញុំយល់ដឹង ពីការថតខ្សែភាពយន្តខ្លីក៏ដូច ជាបច្ចេកទេសក្នុង ការថតរឿងនីមួយៗ។» ហើយគាត់ក៏ចាប់អារម្មណ៍ភាពយន្តខ្លីដែលគាត់បានទស្សនាហើយផងដែរ ដោយគាត់បាននិយាយថា ខ្សែភាពយន្តប្រភេទនេះបើមើលតែនឹងភ្នែកដោយអត់បានគិតពី១វគ្គទៅ១វគ្គនោះទេ វាដូចជាមានអារម្មណ៍ថាធម្មតាៗ អត់មាន អត្ថន័យអ្វីទេ។ ប៉ុន្តែបើយើងមើលហើយគិតពិចារណាយូរទៅទើបដឹងថារឿងទាំងនោះមានចំណុចអប់រំ និងយល់ដឹងពីសង្គម ច្រើនដែរ។

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកាឆ្នាំនេះ ដោយមានរយៈពេលសរុប៤ថ្ងៃ ជាប់ៗគ្នា។ ហើយទស្សនិកជន ដែលចង់លើកទឹកចិត្តយុវសមិទ្ធិករយើង អាចទៅទស្សនា រាល់រឿងខ្លីជាប់ជម្រើសទាំងអស់នេះ នៅសាលសន្និសីទចតុម្មុខ រោងភាពយន្តLegend Cinema - Noro Mall, និង Major Cineplex - Sorya។

CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកជាច្រើន រួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន អង្គការ Cambodian Children’s Fund, រោងភាពយន្ត Legend Cinema, Major Cineplex, Sabay News, EAC, ផលិតកម្ម KongChak, ក្រុមផលិត ស្នែង (Snaeng)។ តែមហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលជំនាន់ទី១១ ប្រកបដោយភាពរលូន។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖ • គេហទំព័រ៖ http://csff.co/
• ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/
• Telegram៖ https://t.me/csffkh
• YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/

មតិយោបល់