• 2022-11-14 07:25:55
  • ព័ត៌មាន

បីចំណុចសំខាន់ៗរបស់ វត្តី ធ្វើឲ្យអ្នកគាំទ្រថៃស្រលាញ់ចូលចិត្ត រហូតទិញ IPad និងលុយមួយចំនួន

  • 2022-11-14 07:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជារំភើបជំនួសមែនទែន ដែល Miss Grand Intertional លំដាប់រងទី ៥ ប្រចាំឆ្នាំ ២០២២ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ធ្វើឲ្យអ្នកគាំទ្រនៅថៃ ស្រលាញ់ចូលចិត្តនិងយកចិត្តទុកដាក់នាងយ៉ាងច្រើន រហូតដល់ទិញ Ipad ថែមទាំងទុកលុយឲ្យនាងញ៉ាំគុយទាវ មួយចំនួនផងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ សន្ទុះនៃអ្នកគាំទ្ររបស់ ពេជ្រ វត្ដីសារ៉ាវឌ្ឍី កាន់តែច្រើនទៅៗហើយ នេះក៏ដោយសារ វត្តី មានចំណុចធំៗចំនួនបី ដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៏លើរូបរាង។ ទី១ វត្តី តែងឆ្លៀតចំណាយពេលនិយាយលេងជាមួយ Fan Club 1500នាក់ តាម Line Telegram និង Group Fb។ ទី២ ការអោនលំទោនជាមួយហ្វេន ផ្តល់នូវភាពជិតស្និទ្ធតាមតែអាចធ្វើទៅរួច នៅពេលជួបFan Club នៅកម្មវិធីផ្សេងៗ។ និងទី៣ វត្តីតែងតែមានក្តីស្រលាញ់ស្មោះត្រង់ ចំពោះបវរកញ្ញាគ្រប់គ្នា រហូតហ្វេនៗចូលលុយគ្នាទិញ Ipad និងទុកលុយមួយចំនួនទៀត ឲ្យនាងទុកទិញគុយទាវញ៉ាំ ដោយប្រគល់ជូនបវរកញ្ញារូបនេះយ៉ាងភ្ញាក់ផ្អើលទៀតផង នៅក្នុងកម្មវិធី Fashion showមួយ នេះបើតាមការបញ្ជាក់របស់ផេក Beauty Pageant Reviewer។

បញ្ជាក់ផងដែរថា ពេជ្រ វត្ដីសារ៉ាវឌ្ឍី ពេល​នេះមាន​ងារជា Miss Grand Intertional លំដាប់រងទី ៥ ប្រចាំឆ្នាំ ២០២២ ដែលជា​ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាក្នុងពិភព Miss Grand ដែលបវរកញ្ញាអាចឈាន​ដល់វគ្គកំពូល និង​អាចយកឈ្នះចិត្តអ្នកគាំទ្រជាច្រើនទាំងនៅប្រទេសកម្ពុជានិងប្រទេសថៃ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់