• 2022-11-15 02:07:28
  • ព័ត៌មាន

ពិតទេ ក្រោយភ្នែកអ្នកគាំទ្រ Sandara សំងំវះកាត់ពង្រីកដើមទ្រូងធំជាងមុន?

  • 2022-11-15 02:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ កំពូលតារា K-pop ដែលជាអតីតសមាជិកក្រុម 2NE1 Sandara បានបង្ហោះរូប ថតនៅលើ Instagram របស់នាងដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើល និងដាក់ការសង្ស័យលើ Sandara ថានាងសំងំកែដើមទ្រូងធំជាងមុន។

នៅលើបណ្ដាញសង្គម Instagram ផ្លូវការរបស់កំពូលតារាស្រីលេងម៉ូដសក់ Sandara បានបង្ហោះរូបភា ពមួយសន្លឹកក្នុងឈុនប៊ីគីនី វាលខ្នងបញ្ចេញសាច់ខ្ចីបង្អួតរាងមួយក្ដាប់នាងពេលរាត្រី ថែមទាំងបានភ្ជាប់ ជាមួយ Caption ថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលបានអបអរសាទរក្នុងថ្ងៃពិសេសរបស់នាង។

Sandara៖ "អរគុណអ្នកគ្រប់គ្នាដែលបានជូនពរឱ្យខ្ញុំរីករាយក្នុងថ្ងៃកំណើត អ្នកពិតជាផ្អែមល្ហែម ណាស់" ។

យ៉ាងណាមិញរូបភាពមួយសន្លឹកក្នុងឈុតប៊ីគីនីរបស់ Sandara កំពុងតែធ្វើឱ្យអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ចាប់ផ្តើមការពិភាក្សាលើបណ្តាញអ៊ីនធឺណេត បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណេត ជាច្រើនចាប់ផ្តើមងឿងឆ្ងល់ថាតើ Sandara ទទួលការវះកាត់ពង្រីកដើមទ្រូងឬយ៉ាងណា។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលបានសរសេរបង្ហោះថា "តើតារាទទួលបានការវះកាត់សុដន់ឬក៏នាងកំពុងប្រើទ្រនាប់សុដន់?" អ្នកនិយមលេងអ៊ីនធឺណិតរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា «ដើមទ្រូងរបស់ដារ៉ាធំម្ល៉េះ? ឬនេះជាការវះកាត់កែសម្ផស្ស? ព្រោះមើលទៅដូចជាធំជាងមុន»។

ទន្ទឹមនឹងនេះមានអ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀតបានចូលរួមការពិភាក្សា ហើយបានបញ្ចេញ មតិថា "គ្មានផ្លូវដែលនាងមានដើមទ្រូងធំប៉ុននេះទេ" "វាគឺ ១០០ភាគរយ ដែលនាងទទួលការវះកាត់ ប្រសិនបើពួកគេចាប់ផ្តើមផ្លាស់ប្តូរស្ទីលសំលៀកបំពាក់ ហើយពួកគេបង្ហោះរូបថតខ្លួនឯងស្លៀកប៊ីគីនី ខ្ញុំមិនបានដឹងទេ ប៉ុន្តែខ្ញុំគិតថានាងបានទទួលវាដោយការវះកាត់ នាងច្បាស់ជាមើលទៅខុស ប្លែកពីរូបថតរបស់នាងកាលពីមុន”។ នេះជាការលើកឡើងរបស់ក្រុមអ្នកលេងអ៊ីនធឺណិតប៉ុណ្ណោះ សម្រាប់ការពិតឬយ៉ាងណានោះនៅមិនទាន់មានការបកស្រាយនៅឡើយទេ៕

ប្រភព៖ Allkpop ប្រែសម្រួល៖ Kesor

មតិយោបល់