• 2022-11-15 08:42:46
  • ព័ត៌មាន

បង្ហាញ បេក្ខភាព ៨ ក្រុមនៃល្ខោនខ្មែរ រដូវកាលទី១ ដែលអាចឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

  • 2022-11-15 08:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំឡើងដោយស.ស.យ.ក ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឥឡូវនេះបានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បេក្ខជនដែលជាប់ពីល្ខោនខ្មែរ វគ្គទី២ គឺត្រូវបានចម្រាញ់តាមរយៈការប្រកួតរវាងក្រុមរួមគ្រូបង្វឹក និងការជ្រើសរើសពីគណៈកម្មការដែលជាគ្រូបង្វឹកនោះដោយផ្ទាល់។ បេក្ខជននីមួយៗបានដាក់កម្លាំងកាយ កម្លាំងចិត្តយ៉ាងគាប់ប្រសើរ នូវរាល់ដំណាក់កាលប្រកួត ដោយមិនរាថយ ទើបធ្វើឱ្យពួកគេមានថ្ងៃនេះ។

សមាសភាពក្រុមដែលនឹងបញ្ចេញសមត្ថភាពថ្ងៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន៖

១. លោកគ្រូ ព្រឿង ឈៀង៖ ក្រុម "ខ្ញុំស្រឡាញ់វប្បធម៌នៃសសយកខេត្តកំពង់ស្ពឺ", ក្រុម "មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប"

២. អ្នកគ្រូ ប៉ែន សុខហួន៖ "ក្រុមនារីអង្គរ" និង "ក្រុមក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប"

៣. អ្នកគ្រូ សុទ្ធ សុម៉ាលី៖ "ក្រុមពន្លកថ្មីនៃវប្បធម៌ និងក្រុមយុវជនមន្ទីរវប្បធម៌" និង "វិចិត្រសិល្បៈរាជធានីភ្នំពេញ"

៤. អ្នកគ្រូ សំ សត្យា៖ ក្រុម "មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ" និងក្រុម "ក្រឹស្ណរៈ"

បើចង់ដឹងថាតើទេពកោសល្យអ្វី ចំណុចលេចធ្លោអ្វីដែលមាននៅក្នុងក្រុមប្រកួតនីមួយៗ សាធារណជនអាចអញ្ជើញមកទស្សនាផ្ទាល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ន នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១:០០ រសៀល ៕

អត្ថបទ៖ យី សុធារី

មតិយោបល់