• 2022-11-20 05:09:25
  • ព័ត៌មាន

មហោស្រពល្ខោនយុវជនអាស៊ីលើកទី៦ ជិតចាប់ផ្ដើមហើយ នៅលើទឹកដីអង្គរ

  • 2022-11-20 05:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះរៀបចំមហោស្រពល្ខោនយុវជនអាស៊ីលើកទី៦ ឆ្នាំ២០២២ រយៈពេល ៤ថ្ងៃ នៅលើទឹកដីអង្គរខេត្ដសៀមរាប។ មុនព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះឈានចូលមកដល់នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា អង្គការសកម្មភាពសិល្បៈខ្មែរ​ បានរៀបចំសន្និសីទសារព័ត៌មានមួយកាលពីល្ងាចមិញ។

ប្រធានអង្គការសកម្មភាពសិល្បៈខ្មែរ លោក សួង សុភ័ក្ដ្រ មានប្រសាសន៍ថា វាជាផ្នែកមួយ នៃមោទនភាពជាតិ ព្រោះមហោស្រពល្ខោនយុវជនអាស៊ីលើកទី៥ ដែលធ្វើនៅប្រទេសហ្វីលីពីនកន្លងទៅ ត្រូវបង្ខំចិត្ដធ្វើដោយប្រយោល ឬតាមរយៈប្រព័ន្ធហ្សូម មិនអាចធ្វើដោយផ្ទាល់ដូចកម្ពុជានៅពេលនេះឡើយ ដោយសារតែបញ្ហាជំងឺកូវីដ-១៩។

លោក សួង សុភ័ក្ដ្រ៖ “យើងទទួលបានការគាំទ្រខ្លាំងពីក្រសួងវប្បធម៌ ហើយអាជ្ញាធរនៅខេត្ដសៀមរាប ជាពិសេសលោក ឃឹម ហ្វីណង់ ដែលយើងរៀបចំកម្មវិធីមួយនៅព្រះដាក់ ហ្នឹង គឺគាត់គាំទ្រមែនទែន។ ខ្ញុំសប្បាយចិត្ដណាស់! ព្រោះវាជាឱកាសដែលប្រទេសយើងអាចបង្ហាញពីសិល្បៈវប្បធម៌របស់ខ្មែរ ទៅកាន់ប្រទេសជាច្រើនទៀតដែលនឹងចូលរួមផ្ទាល់"។

មហោស្រពល្ខោនយុវជនអាស៊ីលើកទី៦ នឹងធ្វើនៅទីតាំងផ្សេងៗគ្នា ចាប់តាំងពីព្រឹក រហូតដល់ម៉ោង ១០យប់ នាទឹកដីខេត្ដសៀមរាប។ សិល្បៈចំនួន ១៩ទម្រង់ នឹងត្រូវសម្ដែងជូនមហាជនទស្សនាដោយសេរី ដោយក្រុមយុវជនមកពីប្រទេសចំនួន ១២ គឺមានដូចជា៖ ប្រទេសកម្ពុជា ថៃ វៀតណាម បង់ក្លាដេស ព្រុយណេ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសសិង្ហបុរី។

ចាប់ផ្ដើមពីថ្ងៃទីអង្គការសកម្មភាពសិល្បៈខ្មែរ និងដៃគូពាក់ព័ន្ធ បានរៀបចំសន្និសីទសារព័ត៌មាន ព្រមទាំងបានបង្ហាញទម្រង់សិល្បៈល្ខោនយីកេ របាំបាចផ្កា ចាប៉ីដងវែង និងសម្ដែងក្បាច់គុនល្បុកត្ដោ កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្បែរទីស្នាក់ការអង្គការនេះ ស្ថិតនៅឃុំស្វាយជ្រុំ ខេត្ដកណ្ដាល៕

ជិន សុភ័ក្ដ្រ

មតិយោបល់