• 2022-11-21 08:50:23
  • ព័ត៌មាន

៣ឆ្នាំជាប់គ្នា ខាត់សុឃីម បាត់បង់មនុស្សសំខាន់ៗ៣នាក់ ទាំងដែលផុតដង្ហើមគ្មានអ្នកនៅក្បែរដូចគ្នា

  • 2022-11-21 08:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យស្រណោះខ្លាំងណាស់ សម្រាប់គ្រួសារត្រកូល ខាត់ ត្រឹមរយៈពេល៣ឆ្នាំជាប់គ្នា ធ្វើឲ្យគ្រួសារតារាសិល្បៈនេះ បាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ៣នាក់ ហើយអ្នកទាំងនោះនៅពេលផុតដង្ហើមគ្មានអ្នកនៅក្បែរដូចគ្នា។

តាមរយៈវីដេអូមួយដែល ខាត់ សួស្តី បានបង្ហោះនៅលើគណនីហ្វេសប៊ុក នៅក្នុងកម្មវិធីបុណ្យសពរបស់លោក ខាត់ ចំរើន ដែលជាតារាកំប្លែង ទទួលមរណភាព កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះអ្នកនាង ខាត់ សុឃីម រួមទាំងក្រុមគ្រួសារបានអង្គុយជុំគ្នានិយាយអំពីរឿងគ្រួសារនេះ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ឲ្យដឹងថា សម្រាប់ថ្ងៃដែលបាត់បង់ ខាត់ ចំរើន គឺជាថ្ងៃដែលសែនឈឺចាប់បំផុតសម្រាប់ក្រុមគ្រួសារ ស្ទើរតែទទួលយកមិនបាន ព្រោះថាពេលភ្លាមៗពេក។ ក្នុងនោះអ្នកនាង ខាត់ សុឃីម បានរៀបរាប់បន្ថែមទៀតថា កាលពីឆ្នាំ២០២០ លោកឪពុក លាវ ខាត់ បានបាត់បង់ជីវិតដោយមិនមានកូនចៅណាម្នាក់នៅជិតនោះឡើយ បន្ទាប់មកទៀតថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានបាត់បង់ ស្រីណែត ដែលជាប្អូនថ្លៃទី៦ ក៏មិនមានបងប្អូនណានៅជិតដែរ ហើយសម្រាប់ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ប្អូនប្រុស ខាត់ ចំរើន ដែលជាប្អូនប្រុសដែលអ្នកនាងស្រលាញ់ជាងគេ ក៏បានទទួលមរណភាពទៀត ក៏គ្មានអ្នកនៅជិតដូចគ្នាដែរ។សម្រាប់អ្នកទាំងបី ដែលបានមរណភាពទៅនេះគឺមិនបាននិយាយអ្វីរឺ ផ្តាំផ្ញើរអ្វីសោះ ព្រោះគីតថាខ្លួនឯងមិនបានស្លាប់នោះទេ។

ក្រោយឃើញប្អូនប្រុសបានទទួលមរណភាពបែបនេះ តារាស្រី ខាត់ សុឃីម បានផ្តាំផ្ញើរទៅប្រិយមិត្តទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវស្រលាញ់សុខភាពខ្លួនជាចម្បង កុំព្រងើយកន្តើយនិងសុខភាពខ្លួនឲ្យសោះ ព្រោះយើងម្នាក់ៗមើលមិនឃើញនោះទេ។

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម