• 2022-11-22 02:46:50
  • ព័ត៌មាន

មហោស្រពភាពយន្ដខ្លីចុតុមុខលើកទី១១ បើកសន្និសីទសារព័ត៌មាន ពីការចាក់បញ្ចាំងភាពយន្ដទាំង ៥៥

  • 2022-11-22 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី្រកថ្ងៃទី ២១ ខែ វិច្ឆិការ ឆ្នាំ ២០២២ ក្រុមការងារ មហោស្រពភាពយន្ដខ្លីចុតុមុខ បានរៀបចំឡើងកម្មវិធីសន្និសីទធសារព័ត៌មាន ស្ដីពីការការបើកជាផ្លូវការកម្មវិធី មហោស្រពភាពយន្ដខ្លីចុតុមុខខ្លីលើក ទី១១ ដែលមានការចូលរួមយ៉ាងកុះករពីសំណាក់មហោជនស្រឡាញ់ក្នុងវិស័យភាពយន្ដខ្លី និងដៃគូស ហការណ៍ជាច្រើនរូបផងដែរ។

មហោស្រពភាពយន្ដខ្លីចុតុមុខលើទី១១ បានរៀបចំឡើងនូវកម្មវិធីនេះ ក្នុងគោលបំណងដើម្បីបញ្ជ្រាប ជា ព័ត៌មានទូរទៅផ្សេងៗ ទៅកាន់សាធារណជនគ្រប់រូបឱ្យបានជ្រាបជាដំណឹងនៃដំណើរការនៃការចាក់ ផ្សាយភាពយន្ដខ្លី ដែលបានដាក់បញ្ជូលក្នុងការប្រកួតប្រជែងនៅក្នុងឆ្នាំ ២០២២ នេះ។ ក្នុងមានដូចជា ថ្ងៃចាប់ផ្ដើមនៃការដាក់បញ្ចាំង គឺពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នៅរោងកុន Major Cineplix និងរោងភាពយន្ដ Legend ក៏ដូចជាកាលវិភាគរបស់ភាពយន្ដដែលនឹងត្រូវដាក់បញ្ចាំង និងភាពយន្ដ ដែលត្រូវប្រកួតទាំងអស់ទៅកាន់មហាជន។ នៅក្នុងកម្មវិធីផ្ទាល់មានការចូលរួមពីគណៈអធិបតីមកពីស្ថានប័នរដ្ឋ យុវវជនសមិទ្ធិករ និងដៃគូសហការ ព្រមទាំងសាធារណជនស្រឡាញ់គាំទ្រក្នុងវិស័យភាពយន្ដខ្លី។

នៅក្នុងឆ្នាំ២០២២នេះ មានសមិទ្ធករបរទេស និងសមិទ្ធករជាតិ ជាច្រើនរូបបានដាក់ ស្នាដៃរបស់ខ្លួន ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី មហោស្រពភាពយន្ដខ្លីចុតុមុខ ឆ្នាំ២០២២នេះ រហូតដល់ ទៅ ១៨០ វីដេអូភាពយន្ដខ្លី។ ក្រោមការជ្រើសរើស សម្រិតសម្រាំងទៅតាមលក្ខខណ្ឌរបស់កម្មវិធី គណៈកម្មា ការប្រកបដោយវិជ្ជាជីវៈផ្នែកភាពយន្ដ បានចម្រាញ់វីដេអូទាំង ១៨០ វីដេអូ នៅសល់ត្រឹមតែ ៥៥ វីដេអូភាពយន្ដប៉ុណ្ណោះ ដែលនឹងត្រូវឈរជើងប្រកួតនៅក្នុងឆ្នាំ២០២២នេះ និងមានតែ៦វីដេអូ ប៉ុណ្ណោះដែលឈានជើងចូលដល់វគ្គផ្ដាច់ព្រ័ត។ សម្រាប់លក្ខខណ្ឌវីដេអូដែលត្រូវបានជ្រើសរើស គឺសុទ្ធសឹងតែ ជាប្រភេទវីដេអូផ្ដោតទៅលើ ភាពជាមនុស្ស ធម្មជាតិនៃមនុស្ស និងនិយាយអំពីសង្គម តថៈភាពជាក់ស្ដែង។

ដោយឡែកសម្រាប់ឆ្នាំនេះបើយោងតាមស្ដីលោក ប្រធានមហោស្រពភាពយន្ដខ្លីចុតុមុខឆ្នាំ២០២២នេះ គឺមានការលក្ខណៈពិសេសដល់ទៅ៥ចំណុច៖ គឺភាពយន្ដតែ៥៥ប៉ុណ្ណោះ នឹងត្រូវចាក់បញ្ចាំង, ភាពយន្ដមួយចំនួន ធ្លាប់បានឈ្នះពានរង្វាន់បរទេស, នឹងមានការចាក់បញ្ចាំងរឿងពិសេស “California Dreaming”, និងមានការចាក់បញ្ចាំងរឿងពិសេសដែលមានរយៈពេល ៣០នាទី គឺរឿង “ភាសាម្ដាយ”។

យ៉ាងណាមិញសម្រាប់ម្ចាស់ជយលាភី នឹងទទួលបានទឹកប្រាក់ចំនួន ១០០០ ដុល្លារ ម្ចាស់ជយលាភីលំ ដាប់រងទី១ទទួលបានទឹកប្រាក់ ចំនួន ៥០០ ដុល្លារ ហើយសម្រាប់ជយលាភីដែលទទួលបានការបោះ ឆ្នោតពេញចិត្តច្រើនពីមហាជន នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣០០ដុល្លារផងដែរ។ ដោយឡែកសម្រាប់ពានរង្វាន់ផ្នែកភាពយន្ដអន្តរជាតិ គឺមានពីរ ទី១ ភាពយន្ដល្អបំផុត ទទួលបានទឹក ប្រាក់ ៣០០ ដុល្លារ មួយវិញទៀតភាពយន្ដបរទេសដែលទទួលបានការពេញចិត្តពីមហាជន ក៏ទទួល បានរង្វាន់ផងដែរ។ ចំណែក២រង្វាន់ទៀតនោះ គឺរង្វាន់លើកទឹកចិត្តពិសេសពីមេប្រយោគ សម្រាប់រង្វាន់ នេះគឺមានទាំងភាពយន្ដក្នុងស្រុក និងក្រៅស្រុក។

អ្វីដែល ពិសេសនោះសម្រាប់អញ្ចើញទៅទស្សនា អាចធ្វើការបរិច្ចាកថវិកាទៅតាមលទ្ធភាព នោះលោកអ្នកនឹងទទួលបាននូវវត្ថុអនុស្សវរីយ៍ត្រឡប់មកវិញ គិតទៅតាមសាច់ប្រាក់ដែលលោក អ្នកបានធ្វើការបរិច្ចាក។ ដូច្នេះសូមរួមលើកទឹកចិត្តដល់សមិទ្ធិករ និងមហោស្រពភាពយន្ដចុតុមុខ ដោយការអញ្ចើញទៅទស្សនាភាពយន្ដទាំង៥៥ នៅថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ វិច្ឆិកា ខាងមុខនេះ៕

អត្ថបទ៖ Kesor

មតិយោបល់