
- 2022-11-24 03:19:12
- ព័ត៌មាន
តាមព័ត៌មាន ថ្ងៃខែចូលទាហាន របស់ Jin (BTS) ត្រូវបានទម្លាយហើយ
- 2022-11-24 03:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមព័ត៌មាន ថ្ងៃខែចូលទាហាន របស់ Jin (BTS) ត្រូវបានទម្លាយហើយ
ចន្លោះមិនឃើញ
ផ្អែកតាម បណ្ដាញផ្សព្វផ្សាយ ដែលបានប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកា នេះ បានឲ្យដឹងថា Jin (BTS) នឹងលាគ្រប់គ្នា ចូលទាហាននៅថ្ងៃទី ១៣ ខែធ្នូ ខាងមុខ។
សារព័ត៌មាន Yonhap និង SBS បានបញ្ជាក់ថា តារាប្រុសរូបនេះ នឹងចាប់ផ្ដើមចូលបំពេញកាតព្វកិច្ចជានាយទាហាន ជូនជាតិ នៅថ្ងៃទី ១៣ ខែធ្នូ ខាងមុខ។
ប្រភពនៅបានបញ្ជាក់ដែរថា Jin នឹងត្រូវឆ្លងកាត់ ការបណ្ដុះបណ្ដាលនៅជំរុំ ស្ថិតក្នុងតំបន់ Yeoncheon ខេត្ត Gyeonggi រយៈពេល ៥សប្ដាហ៍ សិន រួចទើបបន្តទៅកាន់អង្គភាគ ជួរមុខ ដើម្បីបម្រើសេវាយោធា សម្រាប់ពេលដែលនៅសេសសល់របស់លោក។
ដោយឡែក HYBE បានឆ្លើយតបទៅកាន់ព័ត៌មានថា ចំពោះរឿងនេះ ពួកគេពិបាកក្នុងការបញ្ជាក់បន្តិចទាក់ទងនឹងដំណើរការផ្សេងៗរបស់ Jin ក្នុងជួរទាហាន៕