• 2022-11-25 02:47:02
  • ព័ត៌មាន

ឃើញបញ្ហាច្រើនពេក ហ៊ុយ យ៉ាឡេង ដាស់តឿនអ្នកញៀននិងល្បែងភ្នាល់ក្នុងរដូវកាល WORLD CUP

  • 2022-11-25 02:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាលប្រកួតបាល់ទាត់ពិភពលោក បានចូលមកដល់ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ ហើយបានប្រើបណ្ដាញសង្គមដើម្បីនិយាយរឿងបាល់ទាត់មិនលួសថ្ងៃ។ ទន្ទឹមគ្នានេះគេក៏សង្កេតឃើញអ្នកគាំទ្រវិស័យកីឡាមួយចំនួន បានយកការប្រកួតនេះជាល្បែងភ្នាល់ដាក់លុយ។

ដោយមើលឃើញការជជែកគ្នាច្រើនទាំងក្នុង និងក្រៅរង្វង់អ្នកសិល្បៈ ទើបលោក ហ៊ុយ យ៉ាឡេង ចេញមុខសំណូមពរដល់បងប្អូន ក្រុមគ្រួសារឲ្យជួយណែនាំសមាជិកគ្រួសារកុំឲ្យលង់ក្នុងល្បែងភ្នាល់នាឱកាសដែលពិភពលោកចាប់អារម្មណ៍ខ្លាំងលើកីឡាបាល់ទាត់។

ហ៊ុយ យ៉ឡេង៖ “បាល់ទាត់ ជាកីឡា តែខ្ញុំឃើញក្លាយទៅជាល្បែងភ្នាល់ ឃើញអ្នកខ្លះផុសអួតគេ នៅទិកតុកចាក់បាលបង្ហាញលុយភ្នាល់ ប្រូម៉ូតវេបសាយល្បែងទៀត”។

ទន្ទឹមគ្នានេះលោកក៏សង្កេតឃើញ ក្មេងសិស្សសាលា កំពុងចាយលុយឪពុក-ម្ដាយ នាំគ្នាអួតរឿងចាញ់ល្បែងភ្នាល់នេះ។ លោកដាស់តឿនថា ល្បែងកាន់តែទំនើប គេបង្កើតវេបសាយបង់លុយតាមទូរស័ព្ទ ហើយអ្នកញៀនគ្រាន់តែម្រាមចង្អុលមួយចុចលឿនរហ័ស លុយប៉ុន្មានក៏គ្មានសល់។ ដូច្នេះឪពុក-ម្ដាយ និងអ្នកពាក់ព័ន្ធ គួរចាប់អារម្មណ៍លើបញ្ហានេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់