• 2022-11-27 09:24:33
  • ព័ត៌មាន

មកស្វែងពីយល់អំពី ជយលាភីទាំង៥ ក្នុងកម្មវិធីមហោស្រពភាពខ្លីចុតុមុខលើកទី១១

  • 2022-11-27 09:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា កន្លងទៅនេះ មហោស្រពភាពយន្ដខ្លីចុតុមុខ បានរៀបចំកម្មវិធីបើកជាផ្លូវការ "បើក មហោស្រពភាពយន្ដខ្លីចុតុមុខលើកទី១១" ដែលនៅក្នុងនេះមានភាពយន្ដខ្លីក្នុងស្រុក និងបរទេសសរុប ៥៥ រឿង ដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្ដ Major by smart Soriya និងរោងភាពយន្ដ Legend Noromall។

សម្រាប់ជំនាន់ទី ១១ ឆ្នាំនេះមានទទួលបានភាពយន្តខ្លី ដែលមានគុណភាពទទួលស្គាល់ពីមហោស្រព ក្រៅស្រុករួចហើយ ហើយនៅបើកឱកាសដល់យុវសមិទ្ធករជំនាន់ថ្មី ជាពិសេសខាង PSE គឺមាន៦រឿង ដាក់មកឆ្នាំនេះ។ ភាពយន្តឯកសារ នៅបន្តទទួលទាំងក្នុងស្រុក និងក្រៅស្រុកជាពិសេសពី គម្រោងពីរគឺ៖ «តោះថត ឯកសារនៅកម្ពុជា» ពីឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ថ្មីៗនេះ។

សម្រាប់ម្ចាស់ជយលាភី នឹងទទួលបានទឹកប្រាក់ចំនួន ១០០០ ដុល្លារ ម្ចាស់ជយលាភីលំ ដាប់រងទី១ ទទួលបាន ទឹកប្រាក់ ចំនួន ៥០០ ដុល្លារ ហើយសម្រាប់ជយលាភីដែលទទួលបានការបោះ ឆ្នោតពេញ ចិត្តច្រើនពីមហាជន នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣០០ដុល្លារផងដែរ។

ដោយឡែកសម្រាប់ ពានរង្វាន់ផ្នែកភាពយន្ដអន្តរជាតិ គឺមានពីរ ទី១ ភាពយន្ដល្អបំផុត ទទួលបានទឹក ប្រាក់ ៣០០ ដុល្លារ មួយវិញទៀតភាពយន្ដបរទេស ដែលទទួលបាន ការពេញចិត្តពីមហាជន ក៏ទទួល បានរង្វាន់ផងដែរ។ ចំណែក២រង្វាន់ទៀតនោះ គឺរង្វាន់លើកទឹកចិត្តពិសេសពីមេ ប្រយោគសម្រាប់រង្វាន់ នេះគឺមានទាំង ភាពយន្ដក្នុងស្រុក និងក្រៅស្រុក៕

មតិយោបល់
អត្ថបទថ្មី