• 2022-11-28 03:06:50
  • ព័ត៌មាន

ក្នុងប្រវត្តិសាស្ត្រតារាស្រី K-Pop មានតែ IU និង Soyeon ប៉ុណ្ណោះ​បាន​ឈ្នះពានមានតម្លៃមួយនេះ

  • 2022-11-28 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលអ្នកឈ្នះពានពី កម្មវិធី Melon Music AwardsMMA ឆ្នាំ ២០២២ ត្រូវបានប្រកាសកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ២០២២។ កម្មវិធី​បាន​បន្សល់ទុកនូវពេលវេលាជាទីចងចាំពីតារាៗជា​ច្រើនដែល​បានចូល​រួមក្នុងកម្មវិធិនោះ។

ដោយឡែក និយាយពីអ្នកឈ្នះពានទាងអស់ Soyeon មេក្រុម (G)I-DLE បាន​ឈ្នះ​ពាន "Bes Songwriter” សម្រាប់​ការងារ​ជាអ្នក​ធ្វើបទចម្រៀង ក៏ដូចជានិពន្ធប៉ារ៉ូលចម្រៀង ឲ្យក្រុមនៅឆ្នាំ ២០២២ នេះ ពិសេស​តាមរយៈអាល់ប៊ុម "I Never Die” និង "I Love” ដោយមាន​ទាំងបទ "Tomboy” និងបទ "Nxde”

មិនត្រឹម​តែប៉ុណ្ណោះ ការឈ្នះ​របស់នាងកាន់តែពិសេស ដោយសារ Soyeon​ និង​តារាទោលលំដាប់ Legend គឺ IU ក្លាយជា​តារា​ K-Pop ស្រីតែ ២នាក់គត់ ដែលឈ្នះ​ពាននេះ ពោលគឺ IU ឈ្នះពាន "Best Songwriter” នៅឆ្នាំ ២០១៧Soyeon គឺឆ្នាំនេះ។

ក្ដីរំភើប​មិនមែន​មាន​តែ Soyeon ដែលជា​សាមីខ្លួន ព្រោះសូម្បី Minnie ក៏ស្រក់ទឹកភ្នែក ដោយឃើញពីភាពជោគជ័យរបស់ មេក្រុមរបស់ខ្លួនដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់