• 2022-11-28 03:12:20
  • ព័ត៌មាន

លោក ស៊ុ ស៊ីថែន អួលដើមករកំឡុងពេលឡើងថ្លែងបើកមហោស្រពភាពយន្តខ្លីលើកទី ១១

  • 2022-11-28 03:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ មហោស្រពភាពយន្តខ្លីបានបើកកម្មវិធីជាផ្លូវការក្រោមអធិបតីភាព លោក ទិត្យ ថារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនោះផង ដែរក៏ឃើញមានយុវសម្មិទ្ធករសិល្បករសិល្បការីនីរួមជាមួយដៃគូរសហការជាច្រើនរូបបានចូលរួមផងដែរ។

ក្នុងពេលឡើងថ្លែងចំណាប់អារម្មណ៏បើកមហោស្រព លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពលើកទី១១ បានមានប្រសាសន៍ចែករំលែកអំពីបទពិសោធន៏ និងភាពលំបាកជាច្រើន កំឡុងពេលផ្ដួចផ្ដើមកម្មវិធីលើកទី១១នេះ។

បញ្ហាទាំងនោះបានរួមបញ្ចូលទាំងកត្តាហិរញ្ញវត្ថុ ដែលជាហេតុបណ្ដាលអោយមហោស្រពលើកនេះ មានឧបសគ្គមួយផ្នែក ។ បើទោះបីជាកត្តាជាច្រើនបានរាំងស្ទះក៏ដោយ ក្រុមការងារមហោស្រព នៅតែអាចបន្តកម្មវិធីរបស់ខ្លួនបានដោយ រលូន និងបានដាក់អោយចាក់បញ្ចាំង រឿងខ្លី ដែលដាក់ចូល រួមប្រគួតតាមបណ្ដារោងកុននានា ចាប់ពីថ្ងៃទី ២៥ រហូតដល់ថ្ងៃទី ២៨ ក្នុងរាជ ធានីភ្នំ ពេញតាមទី តាំងមួយចំនួន ដូចជា: រោងកុន មេជ័រស៊ីនេផ្លិច សូរិយា , សាលសន្និសិទ្ធចតុមុខ ស៊ីនេហាប់ (CINE HUB), រោងភាពយន្តលីជិន ព្រីមៀម នរុរម៉ល។

យ៉ាងណាមិញសង្កេតឃើញក្រុមរៀបចំកម្មវិធី ក្រុមភាពយន្តឈូករត្ន័បានអំពាវនាវស្វែងរកវិភាគទានអំពី សំណាក់មហាជនទាំងតាមរយៈគណនីធនាគារ និងធុងបរិច្ចាក នៅតាមទីតាំងចាក់រឿង ដូចនេះបងប្អូន ដែលមិនទាន់បានចូលរួមក៏អាចបន្តចូលរួមបាន។ ម៉្យាងវិញទៀតអ្នកទស្សនាក៏អាចចូលរួមបោះឆ្នោត អោយរឿងដែលខ្លួនពេញចិត្ត ដែលជាឳកាសទទួលបានជ័យលាភីទស្សនិកជនក្នុងស្រុកផងដែរ៕

                                                                                                ​​​​
មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី