• 2022-11-28 03:33:34
  • ព័ត៌មាន

Soyeon អតីតសមាជិក T-ara ខំហោះទៅប្រទេស កាតា ទៅគាំទ្រប្ដី ដែលជាកីឡាករជម្រើសជាតិកូរ៉េ

  • 2022-11-28 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសមាជិក T-ara គឺ Soyeon បាន​ហោះ​ចេញពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកាតា ដើម្បី​ទៅគាំទ្រស្វាមី Cho Yu Min ដែល​ជាកីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េ។

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា Soyeon បាន​បង្ហោះរូបភាព សន្លឹក បង្ហាញពីការជួបជុំជាមួយនឹង​ស្វាមី ដែល​កំពុង​ស្ថិតក្នុង​ប្រទេស​ហ្កាតា។ ប្ដីប្រពន្ធ​មួយគូ​នេះ​ បាន​រៀបការនឹង​គ្នា​កាល​ពីពាក់កណ្ដាលខែវិច្ឆិកា ក្រោយ Cho Yu Min បញ្ចប់រដូវកាល K-League

ទោះជាយ៉ាងណា Yu Min ត្រូវ​បាន​ជ្រើស ឲ្យលេង​ឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ FIFA World Cup ឆ្នាំ ២០២២ ដូច្នេះគូស្នេហ៍ទាំង​ ២ ក៏សម្រេច​ចិត្តពន្យារពេល​រៀបការ​វិញ​តែម្ដង។

ដ្បិតកម្មវិធី​ មិនទាន់​ត្រូវ​បាន​រៀបចំ​មែន ប៉ុន្តែ​អ្នកទាំង ២ បាន​ចុះអេតាស៊ីវិល ក្លាយជា​ប្ដីប្រពន្ធ​ស្របច្បាប់នឹង​គ្នា​ហើយ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។

ងាក​ទៅ​ដំណើរ​ហោះ​ទៅជួប Yu Min វិញ មិនមែនមាន​តែ Soyeon ទេ ព្រោះ​អ្នក​ម្ដាយ​របស់​ពួកគេ ទាំងសងខាងក៏បាន​ទៅគាំទ្រ​ជាមួយដែរ។

សម្រាប់​ព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 វិញ ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ នឹង​ត្រូវ​ប្រកួត​តទល់ជាមួយនឹង​ប្រទេស​ហ្កាណា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់