• 2022-11-28 06:48:14
  • ព័ត៌មាន

ពោះកាន់តែធំ ទេព បូព្រឹក្ស មិនខ្វល់ សំខាន់បានជួបIdol CL ជាគំរូឲ្យនាងឈរជើងបានដល់សព្វថ្ងៃ

  • 2022-11-28 06:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដែលកំពុងពពោះកូន៦ខែ ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនស្ងើចសរសើរនូវការលះបង់របស់នាង ក្នុងការស្កាត់ទៅជួបតារាចម្រៀងអន្តរជាតិ KPOP កញ្ញា CL ដើម្បីបានថតរូបជាមួយ Idol ក្នុងក្តីស្រមៃរបស់នាង។

ការប្រគំតន្ត្រីដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ត្រូវបានរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងប្រព្រឹត្តិទៅយ៉ាងជោគជ័យ រីករាយ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញនារាត្រីថ្ងៃសៅរ៍ ថ្ងៃទី២៦ថ្មីៗនេះ។ វត្តមានដ៏ភ្ញាក់ផ្អើលរបស់តារាចម្រៀងអន្តរជាតិ KPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាកនឹងការសម្តែងដ៏ប្លែកមិនធ្លាប់មានអមជាមួយសម្រែកហូរកញ្រ្ជៀវដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀងយ៉ាងណាក៏ដោយ។

បើក្រឡេកមើល ទេព បូព្រឹក្ស ដែលខ្លួនកំពុងតែពពោះកូនបាន ៦ខែ ដោយមានការលំបាកក្តី ក៏ឃើញវត្តមានរបស់នាងបានឈថតរូបជាមួយ CL យ៉ាងសប្បាយរីករាយទៅវិញ ដោយក្នុងនោះ ទេព បូព្រឹក្ស បានបញ្ជាក់ថា Idol (CL) ជានិមិត្តរូប ជា Role Model របស់នាង ដែលតារាស្រីរូបនេះ អាចនិយាយបានថា តារាចម្រៀងអន្តរជាតិ KPOP មានការតស៊ូហើយក៏ជាគំរូអាចឲ្យនាងប្រឹងប្រែងឈរដល់ចំណុចនេះរហូតដល់បច្ចុប្បន្ន។ ក្នុងនោះនាងបានបញ្ជាក់ទៀតថា បើមានលើកក្រោយត្រូវបីកូន ក៏នាងទៅជួបដែរ។

ចំណែកអ្នកគាំទ្រនាងជាច្រើនពេលបានឃើញដូចនេះ នាំគ្នាសរសើរព្រាតពីទឹកចិត្តរបស់នាងមួយនេះ ទោះបីនាងពពោះកាន់តែធំយ៉ាងណាក្តីក៏ប្រឹងទៅជួបដែរ សំខាន់បានឈថតជាមួយ យ៉ាងស្រួល ព្រោះគ្រប់គ្នាមិនងាយបានថតជាមួយនោះទេ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម