• 2022-11-30 04:05:10
  • ព័ត៌មាន

មិនមែនទៅលេងយកតែល្អមើលទេ តាមពិត​ ពែកមី និងក្រុមក៏ជាអ្នកសហការពិសេសរបស់ Slamball ដែរ

  • 2022-11-30 04:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបាល់ទះ ៤ ស្មើ Slamball កំពុងបន្តបេសកកម្មពិសេស ដើម្បីស្វែងរកជើងខ្លាំងប្រចាំ​ព្រឹត្តិការណ៍​អស្ចារ្យនេះ។

សម្រាប់អ្នកគាំទ្រវិស័យបាល់ទះច្បាស់ជា​ពេញ​ចិត្ត​នឹងការប្រកួតនេះ ដោយសារកីឡាករមួយរួបៗ សុទ្ធតែត្រូវបាន​សម្រិតសម្រាំងជាពិសេស ហើយមាន​សមត្ថភាព​ខ្ពស់ៗ ញ៉ាំងឲ្យការប្រកួតល្អមើល និងជក់ចិត្ត។

ជាក់ស្ដែងកាលពីកម្មវិធីនៃថ្ងៃបើកព្រឹត្តិការណ៍ Slamball ឃើញថា មាន​ការចូលរួមជាពិសេស របស់សមាជិកក្រុមកំប្លែង នាយ ពែកមី រួមមាន នាយពែកមី នាយក្រូច នាយគ្រឿន នាយក្រាន់ ជាដើម។ ប៉ុន្តែអ្វី​ដែល​គួរជ្រាបដែរនោះ តារាកំប្លែង​ដ៏មាន​ប្រជាប្រិយភាព​ទាំង ក៏ជា​អ្នកសហការពិសេសរបស់ Slamball ដែល​រៀបចំ​ដោយ Sabay និងស្រាបៀរ Anchor

Slamball ត្រូវបានរៀបចំជាពិសេស ក្នុង​គោល​បំណង​ជួយ​ពង្រីក និងផ្សព្វផ្សាយ​វិស័យ​បាល់ទះ​ ក៏ដូចជាលើក​ស្ទូយ​វិស័យ​កីឡា​មួយ​នេះ​ឆ្ពោះ​ទៅ​កាន់​ឧត្ដមភាព​បន្ថែម​ទៀត។​

សម្រាប់ប្រិយមិត្ត ដែល​ចង់​ទស្សនា​តាម​ការ​ Live អាច​ចូល​ទៅ​កាន់​ហ្វេសបុក​ផេក​ Sabay News Sport​ និង​ Anchor Beer (Cambodia)​ នៅ​ម៉ោង​៤ល្ងាច​ តទៅ នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍៕

អត្ថបទ៖ ធារី

មតិយោបល់