• 2022-11-30 07:09:15
  • ព័ត៌មាន

ព្រះអើយ Hailey Bieber ស្ពាយជំងឺម៉្យាងជាមូលហេតុធ្វើឱ្យនាងពិបាកមានកូន

  • 2022-11-30 07:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះមានព័ត៌មាន និងការលើកឡើងរបស់មហាជនជាច្រើនអំពីប្ដីប្រពន្ធ តារាចម្រៀងអាមេរិកមួយគូ គឺ Justin Bieber និង Hailey Bieber ថានាងកំពុងពពោះកូនក្នុងផ្ទៃ តែផ្ទុយមកវិញនោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

ក្រោយពេលពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះនៅតែបន្តលេចចេញស្រាប់តែថ្មីៗនេះ Hailey Bieber បានបង្ហាញថានាងកំពុងត្រូវបានព្យាបាលដោយដុំគីសអូវែ ហើយមិនអាចមានផ្ទៃពោះ បាននៅឡើយ។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដោយបង្ហោះរូប Selfie សើយអាវរបស់នាងទាញឡើងដើម្បី បង្ហាញពោះរបស់នាង Hailey Bieber បានបញ្ជាក់ថា នាងមិនមានគភ៌ទេ ខណៈដែលកាសែត បានផ្សព្វផ្សាយពាក្យចចាមអារ៉ាម។ Hailey បញ្ជាក់ថា៖ "ខ្ញុំមានដុំគីសនៅលើអូវែរបស់ខ្ញុំទំហំ ប៉ុនផ្លែប៉ោម" ។

តារាម៉ូដែលរូបនេះបានពន្យល់ថា នាងមិនមានជំងឺ endometriosis ឬ polycystic ovary Syndrome (PCOS) ប៉ុន្តែមានដុំគីសច្រើនដង ដែលធ្វើឲ្យនាងមិនសប្បាយចិត្ត។

"ខ្ញុំមានអារម្មណ៍ឈឺចាប់ ឈឺចង្អោរ ហើមពោះ និងរមួលក្រពើ ជំងឺនេះធ្វើឱ្យខ្ញុំរំជួលចិត្ត" Hailey បាននិយាយ។ តាមរយៈការឈឺចាប់ជាមួយជំងឺរបស់នាង Hailey ចង់បង្ហាញសារមួយលើកទឹកចិត្តស្ត្រីដែលមានបញ្ហាស្រដៀងគ្នានេះ ឱ្យប្រឈមមុខនឹងវា និងរកវិធីជំនះវា។ នាងបានបន្ថែមថា៖ «ទោះយ៉ាងណាក៏ដោយ ខ្ញុំប្រាកដថាអ្នកនឹងយល់និងអាណិតខ្ញុំ»៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម