• 2022-11-30 07:33:42
  • ព័ត៌មាន

អាណិតណាស់! កូនៗស៊ូទ្រាំមើលថែម្តាយមិនហ៊ានគេង ក្រោយ សឿ សុធារ៉ា ចូលមន្ទីរពេទ្យ

  • 2022-11-30 07:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា ត្រូវបានលោក កៅ សីហា ដែលជាអ្នកនិពន្ធនិងដឹកនាំសម្តែងរបស់ផលិតកម្មហង្សមាស បញ្ជូនទៅកាន់មន្ទីរដើម្បីព្យាបាល ក្រោយជំងឺរបស់នាងកាន់តែធ្ងន់។

ក្រោយទទួលបានសេវា ប្រឹក្សា និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យផ្នែកចិត្តសាស្រ្តរួចមក ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំងពេលឃើញបែបនេះ ហើយក៏នៅមិនទាន់ដឹងផងដែរថា តើការចេញថ្លៃព្យាបាលទៅលើជំងឺរបស់អ្នកនាង សឿ សុធារ៉ា គឺជាការចំណាយទាំងស្រុងរបស់លោក កៅ សីហា រឺមួយមានអ្នកជួយឧបត្ថម្ភផ្សេងទៀតរឺយ៉ាងណា ខណៈ sabay ទាក់ទងទៅតែមិនទាន់ឆ្លើយតប។ អស់រយៈពេល២ថ្ងៃមកហើយ ដែលអ្នកនាង សឿ សុធារ៉ា បានសម្រាកក្នុងមន្ទីរពេទ្យ ដែលធ្វើឲ្យកូនៗទាំងពីរមានការលំបាកហត់នឿយមិនហ៊ានគេងចោលម្តាយនោះឡើយ សុខចិត្តស៊ូទ្រាំ តែពេញចិត្តមើលថែម្តាយ ពិតជាកូនកត្តញ្ញូណាស់។

បើតាមរយៈគណនីហ្វេសប៊ុករបស់លោក សាពូន មីដាដា បានឲ្យដឹងថា អ្នកនាង សឿ សុធារ៉ា មិនសូវហូប មិនសូវគេងនោះទេ បើទោះបីជាខំលេបថ្នាំអស់ច្រើនយ៉ាងណាក្តីក៏មិនអាចជួយឲ្យធូរបានដែរគឺមានតែបន្ថែម ចំណែកពេទ្យវិញបានជួយតែតិចតួចប៉ុណ្ណោះ។ ចំណែកកូនៗវិញយប់រំលងអាធ្រាតទៅហើយ មិនព្រមងងុយគេងទេ នៅចាំមើលថែម្តាយ។ ក្នុងនោះ លោក សាពូន មីដាដា ក៏បានបន្ថែមទៀតថា ប្រសិនបើមិនហូប មិនគេង មិនហាត់កីឡា សំអាតចិត្ត តាំងសមាធិ មិនព្រមទទួលគ្រប់យ៉ាង នោះមិនធ្វើឲ្យប្រសើរឡើយ។

ចំណែកអ្នកគាំទ្រក៏ដូចជាមហាជន ពេលឃើញសកម្មភាពបែបនេះ នាំគ្នាចូលខមមិនដោយអ្នកខ្លះនិយាយថា អាណិតកូនៗរបស់នាងណាស់ ចំណែកអ្នកខ្លះទៀតថា សូមឲ្យនាងរឺងមាំឡើង ឆាប់ជាសះស្បើយឡើងវិញអាណិតណាស់ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម