• 2022-11-30 07:50:08
  • ព័ត៌មាន

អស្ចារ្យមែន! ផ្សាយនៅកម្ពុជាហើយ វីដេអូស្ប៉ត Sting ពី G-Devith និង Jannine នឹងត្រូវផ្សាយនៅឡាវ និងមីយ៉ាន់ម៉ាទៀត

  • 2022-11-30 07:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ស្ប៉តពាណិជ្ជកម្ម Sting Metaverse បានធ្វើឲ្យអ្នកប្រើបណ្ដាញសង្គមមាន​ការចាប់អារម្មណ៍ជា​ខ្លាំង​ ក្រោយឃើញវត្តមាន តារារ៉េប​ដ៏ល្បីប្រចាំប្រទេសកម្ពុជា G-Devith បង្ហាញ​ភាពអស្ចារ្យ ជាមួយនឹង​តារា​ចម្រៀងថៃ កូនកាត់អាល្លឺម៉ង់ Jennine Weigel

វីដេអូស្ប៉តពាណិជ្ជកម្ម រយៈពេលជាងមួយនាទីនេះ ត្រូវបានបញ្ចេញជាផ្លូវការ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ និងបានក្លាយជាប្រធានបទថ្មីនៅកម្ពុជា ហើយល្បីទៅដល់ឡាវ ព្រមទាំងប្រទេសមីយ៉ាន់ម៉ាទៀតផង។

តាមព័ត៌មាន​ នេះ​កើតចេញពី ការផ្ដួចផ្ដើមគំនិត និងដឹកនាំថតទាំងស្រុងពីក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ហើយតាមព័ត៌មាន លេចឮមកថា វីដេអូនេះ​នឹងត្រូវយកទៅចាក់ផ្សាយនៅ ២ ប្រទេសផ្សេងទៀត ដូចជា ឡាវ និងប្រទេសមីយ៉ាន់ម៉ា ហើយក៏អាចមានប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីដែរ។ វាបានក្លាយ ជាមោទកភាពមួយសម្រាប់កម្ពុជា ដែលអាចផលិតស្ប៉តពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់ បំពាក់បច្ចេវិទ្យាទំនើប ហើយឈានទៅដល់ការចាក់ផ្សាយលំដាប់អន្តរជាតិ។

ប្រភពដដែលក៏បាន​បញ្ជាក់ដែរថា Sting Metaverse Switched On នឹងនាំបទពិសោធន៍ថ្មីៗជាច្រើនទៀត សម្រាប់អ្នកគាំទ្រ ដោយបន្ថែមពីតន្ត្រី ហ្គេម និង Fashion ជាដើម។ តាមរយៈស្ប៉តពាណិជ្ជកម្មថ្មី លោក G-Devith បានបង្ហាញឲ្យឃើញពីពិភពថ្មីមួយដែលហៅថា Metaverse ដែលវាជាពិភពថ្មី ហើយប្លែក ហើយចុងក្រោយ។ ពាក្យមួយឃ្លាដែល G-Devith បង្ហើបបង្ហាញពីភាពជឿជាក់នោះគឺ "Sting Metaverse Switched On, are you ready?" ដែលនេះជាការបញ្ជាក់ប្រាប់ឲ្យយើងដឹងថា Sting នឹងមានអ្វីប្លែក និងអស្ចារ្យ នឹងមកដល់ឆាប់ៗក្នុងឆ្នាំ ២០២៣ ខាងមុខ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី