• 2022-12-02 12:39:04
  • ព័ត៌មាន

Smart Axiata បានចេញមុខបំភ្លឺហើយពីមូលហេតុមិនអាចផ្សាយផ្ទាល់ការសម្ដែងរបស់ វណ្ណដា

  • 2022-12-02 12:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីពិធីបិទកីឡាជាតិលើកទី ៣ កាលពីថ្ងៃទី ៣០ វិច្ឆិកា ២០២២ ក្រុមហ៊ុន Smart Axiata បានទទួលនូវមតិប្រតិកម្មពីសំណាក់សាធារណៈជនមួយចំនួន ទាក់ទងនឹងការខកខានក្នុងការចាក់ផ្សាយបន្តផ្ទាល់នូវការសម្តែងរបស់សិល្បៈករ លោក ម៉ាន់ វណ្ណដា នៅលើទំព័រហ្វេសបុករបស់ Smart Axiata និង Pleng។ ដោយមតិទាំងនោះ បានមានការយល់ច្រលំថា ក្រុមហ៊ុន Smart Axiata ជាភាគីសម្រេចចិត្តក្នុងការមិនចាក់ផ្សាយនូវទស្សនីយភាពការសម្តែងរបស់សិល្បករខាងលើ។

ក្រុមហ៊ុន Smart Axiata បានចេញសេចក្តីជូនដំណឹងដែលបាន បញ្ជាក់អំពីជំហរដ៏រឹងមាំថាជាក្រុមហ៊ុនដែលតែងតែគាំទ្រសិល្បករតន្រ្តីក្នុងស្រុកខ្លាំងជាងគេនាពេលកន្លងមក ហើយនឹងបន្តជួយទ្រទ្រង់ផ្សព្វផ្សាយ និងបណ្តុះសិល្បករក្នុងស្រុកបន្តទៅទៀត។ ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុនបានធ្វើការបកស្រាយបំភ្លឺជាផ្លូវការនៅល្ងាចថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២២ ដូចមានចែងសេចក្ដីដូចខាងក្រោម៖

ជាក់ស្តែង ការ LIVE ផ្សាយផ្ទាល់ការសម្ដែងរបស់តារាចម្រៀង ម៉ាន់ វណ្ណដា គឺត្រូវបានអនុញ្ញាតអោយដំណើរការជាធម្មតាក្នុងហ្វេសប៊ុកផេកផ្សេងៗដូចជា BTV Cambodia ហ្វេសប៊ុកផេករបស់ក្រសួងអប់រំ MoEYS Cambodia ហ្វេសប៊ុកផេកផ្សព្វផ្សាយថ្នាក់ជាតិ Cambodia 2023 ជាដើម។

សង្ឃឹមថា បន្ទាប់ពីមានការបំភ្លឺជាផ្លូវការពីសំណាក់ ក្រុមហ៊ុន Smart Axiata បែបនេះហើយ នឹងឈប់មានការ ការចោទប្រកាន់ និនងភាន់ច្រលំចំពោះជំហររបស់ក្រុមហ៊ុន Smart Axiata ចំពោះការគាំទ្រទៅលើសិល្បករខ្មែរទៀត៕

មតិយោបល់