• 2022-12-06 03:13:18
  • ព័ត៌មាន

នរណាខ្លះហ្វេន? ពេលនេះ ប្រលោមលោក ស្រទន់មន្តស្នេហ៍ ចេញសៀវភៅ Limited Edition ហើយ

  • 2022-12-06 03:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ អ្នកស្រី ម៉ីសន សុធារី ម្ចាស់ប្រលោមលោកដ៏ល្បី គឺរឿងស្រទន់មន្តស្នេហ៍ បានលើកឡើងថា ការចេញសៀវភៅមួយក្បាលដ៏ធំនិងក្រាស់នេះ មិនអាចទៅរួចទេប្រសិនគ្មានអ្នកជ្រោមជ្រែងច្រើន។

ដោយមានដៃគូគឺ លោកស្រី ទីវ ចាន់ដេត ជាម្ចាស់រោងពុម្ព IPML អ្នកស្រី ម៉ីសន សុធារី បានលកើឡើងថា ការបោះពុម្ពមួយនេះ ជាសកម្មភាពសង្គមសុទ្ធសាធ ដោយគិតភ្លាមធ្វើភ្លាមៗ និងមានការជួយជ្រោមជ្រែងពីរោងពុម្ពក៏ដូចជាខាងឌីហ្សាញ ព្រមទាំងក្រុមការងារ ម៉ីសន សុធារី Digital ក៏ដូចជាសារព័ត៌មានក្នុងស្រុកសដែលស្រលាញ់ការលើកកម្ពស់វប្បធម៌តែងនិពន្ធ និងអំណាន ។

នៅក្នុងការគូសបញ្ជាក់ដោយមានដៃគូរបស់អ្នកស្រី គឺលោកស្រី ទីវ ចាន់ដេត ជានាយិការរោងពុម្ពមានឈ្មោះល្បីIPMl ដែលជាដៃគូនៅក្នុងការធ្វើគម្រោងសៀវភៅ Limited Edition ស្រទន់មន្តស្នេហ៍ អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា ការបោះពុម្ពលើកនេះ មើលមិនឃើញប្រាក់ចំណេញនោះទេ។

លោកស្រីបញ្ជាក់ដូចគ្នាថា នេះគឺជាសកម្មភាពបោះផ្សាយនូវស្នាដៃដ៏មានប្រជាប្រិយភាពមួយ ឱ្យចេញជារូបរាងក្រោយពីហ្វេនបានទន្ទឹងរង់ចាំរយៈពេលប្រមាណជា ៨ ឆ្នាំមកហើយ។ ប៉ុន្តែភាគីលោកស្រីទីវចាន់ដេតលើកឡើងថា៖ «អាចថា មិនចំណេញសោះក៏ថាបាន ប៉ុន្តែអ្នកស្រីនៅតែមានមនោសញ្ចេតនានៅក្នុងការធ្វើឲ្យគម្រោងការនេះលេចរូបរាងឡើង បម្រើទៅដល់ពាក្យថា អានសៀវភៅអានប៉ះមាតិកាដែលល្អហើយមានការផ្លាស់ប្តូរផ្នត់គំនិតដែលគិតថា ប្រលោមលោកជាសៀវភៅឥតប្រយោជន៍! មួយវិញទៀតខ្ញុំត្រៀមខ្លួមជានិច្ចក្នុងការសហការជាមួយអ្នកនិពន្ធដ៏ល្បីរបស់យើងនៅលើកក្រោយៗទៀតដោយសោមនស្សរីករាយបំផុត!»

មិត្តអ្នកអានភាគច្រើនបានទទួលស្គាល់ថា ស្រទន់មន្តស្នេហ៍ គឺជាប្រលោមលោកដែលពោរពេញទៅដោយគំនិតស៊ីជម្រៅ ច្នៃប្រឌិតខ្ពស់និងពេញដោយការអប់រំ ដោយការបើកបង្ហាញអំពីអាថ៌កំបាំងជាច្រើននៅក្នុងឆាកសិល្បៈ ក្រោយឆាកសិល្បៈ ក៏ដូចជានៅក្នុងឧស្សាហកម្មកម្សាន្តទាំងមូល។

ស្រទន់មន្តស្នេហ៍ ដែលត្រូវបានអ្នកនិពន្ធ ម៉ីសន សុធារី សរសេរតាក់តែងស្រេចបាច់កាលពីឆ្នាំ២០១៥ បានទទួលការពេញនិយមរីកសាយភាយយ៉ាងរហ័សនៅក្នុងឆ្នាំដដែល ក្រោយមានអ្នកអានអនឡាញ លើប្រលោមលោក Sabay រាប់លាន Views

ក្រោយមកមិនបានប៉ុន្មានក៏ចំណងជើងនេះ ត្រូវបានក្រុមហ៊ុន ពីរធំ គឺ SabayMVP និង CBS(CTn&MyTV) ជាវសិទ្ធិយកទៅផលិតជាខ្សែភាពយន្តភាគ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាដោយមានក្រុមហ៊ុន ស្ទូឌីយោ៤ជាអ្នកផលិត។ នៅក្រោមវីដេអូរឿង ស្រទន់មន្តស្នេហ៍ របស់ទូរទស្សន៍ស៊ីធីអិនក៏ដូចជា MYTV មកដល់ពេលនេះយើងនៅតែមើលឃើញ Comment វិជ្ជមានហូហែរថា មានការសម្តែងសម សាច់រឿងល្អ តួសម្តែងមិនខុសបំណងទស្សនិកជន។

ប្រលោមលោកមួយនេះ ថែមទាំងត្រូវបាន បំពាក់នូវគុណតម្លៃសម្រាប់មនុស្សដែលមានភាពស្មោះត្រង់ដូចជាស្រទន់ និងមនុស្សដែលឲ្យតម្លៃទៅលើភាពស្មោះត្រង់ដូចជាលោក ដេត ភូមិន្ទ ដែលជានាយកពាណិជ្ជកម្មរបស់ក្រុមឌីអឹម ជាក្រុមហ៊ុនបង្ហាញម៉ូតដ៏ធំមួយ។

មានតួអង្គហោចណាស់ ១២រូប ដែលបម្រើជាតូអង្គសំខាន់នៅក្នុងសាច់រឿងមួយនេះ ជាហេតុធ្វើឱ្យកាលពីផលិតភាពយន្តភាគ ចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ដើម្បីអាន ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រ ប្រលោមលោក SabayEnovel តាមរយៈតំណភ្ជាប់នេះ https://enovel.sabay.com/book

ប្រិយមិត្តក៏អាចធ្វើការទាញយកទាញយក Sabay-Enovel សម្រាប់ទូរស័ព្ទដៃរបស់អ្នក៖

Android : https://bit.ly/3figDTU

IOS : https://apple.co/37qwuwa

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី