• 2022-12-06 03:41:23
  • ព័ត៌មាន

BIGHIT MUSIC ចេញសេចក្ដីប្រកាសទាក់ទងនឹងដំណើរចូលទ័ពរបស់ Jin នាពេល​ឆាប់ៗ

  • 2022-12-06 03:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ BIGHIT MUSIC បាន​ចេញសេចក្ដី​ថ្លែងការណ៍ ទាក់ទងនឹង​ការ​ចូលបម្រើទ័ពរបស់ Jin (BTS) នាពេល​ខាងមុខ។

ក្នុងសេចក្ដី​ប្រកាស​នោះ ផលិតកម្ម​នេះ​បាន​បញ្ជាក់ដូចខាងក្រោម៖

«សួស្ដី នេះគឺផលិតកម្ម BIGHIT MUSIC

ពួកយើងចង់​អរកុណ​ដល់អ្នកទាំងអស់គ្នាគ្នា​សម្រាប់ការបន្តការគាំទ្រ​ដល់ក្រុមចម្រៀង BTS ហើយក៏សូមជូនដំណឹង​ថ្មី​ទាក់ទងនឹ ដំណើរចូលបម្រើទ័ពរបស់ Jin នាពេល​ខាងមុខ ជូនអ្នកទាំងអស់គ្នាឲ្យបាន​ជ្រាប​ដែរ។

Jin នឹងចូលបំពេញ​កាតព្វកិច្ចរបស់ខ្លួន ជាមួយនឹង​វិស័យយោធា ដោយចុះឈ្មោះចូលទាហានឆាប់ៗ។ សូម​បញ្ជាក់​ថា យើង​នឹង​មិនរៀបចំធ​ពិធី​ផ្លូវការ​ណាមួយ​ឡើយ​ នៅ​ថ្ងៃ​ដែល​លោកត្រូវបាន​ជ្រើសតាំងនោះ។

ពិធី​ចូល​រួម​ជា​ពេល​វេលា​ដែល​ត្រូវ​បាន​សង្កេត​ឃើញ​ដោយ​មន្ត្រី​យោធា និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ដើម្បីការពារបញ្ហាដែលអាចកើតឡើងពីការប្រមូលផ្តុំគ្នា យើងស្នើសុំឱ្យអ្នកគាំទ្រទាំងអស់ សូមមេត្តាកុំចូលទៅកាន់ទីតាំងនោះអី។ ជំនួសមកវិញ យើងសុំឱ្យអ្នក ផ្ដល់ជាពាក្យជូនពរដ៏កក់ក្តៅនៃការគាំទ្រ និងការលាគ្នាពីនៅក្នុងបេះដូងរបស់អ្នកបានហើយ។

យើងក៏សូមណែនាំអ្នក ចៀសវាងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាមួយ ដោយការទិញកញ្ចប់ដំណើរកម្សាន្តដែលគ្មានការអនុញ្ញាត ឬកញ្ចប់ផលិតផលដោយខុសច្បាប់ដោយប្រើ IP របស់សិល្បករ។ ក្រុមហ៊ុនរបស់យើងនឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងការប៉ុនប៉ងណាមួយនៅក្នុងសកម្មភាពពាណិជ្ជកម្មដែលធ្វើឱ្យការប្រើប្រាស់ IP បែបនេះកើតមានដោយគ្មានការអនុញ្ញាត។

យើង​សុំ​ឱ្យ​អ្នកផ្ដល់នូវ​ការ​ស្រឡាញ់​ និងការ​គាំទ្រ​បន្ត​ចំពោះ Jin រហូត​ដល់​ថ្ងៃលោក ​បញ្ចប់​កាតព្វកិច្ចក្នុងការ​បម្រើ​យោធា​ ​និង​ត្រឡប់​មក​វិញដោយសុវត្ថិភាព​។ ក្រុមហ៊ុនរបស់យើងក៏នឹងខិតខំផ្តល់រាល់ការគាំទ្រដែល Jin ត្រូវការក្នុងអំឡុងពេលនេះដែរ។ សូមអរគុណ»។

រម្លឹកផងដែរ កាល​ពីចុងខែវិច្ឆិកា មានសេចក្ដី​រាយការណ៍មកថា Jin នឹង​ចូលទៅកាន់​មជ្ឈមណ្ឌលបណ្តុះបណ្តាលជ្រើសរើសទ័ព នៅថ្ងៃទី ១៣ ខែធ្នូ ដើម្បីទទួលការចាត់តាំងផ្លូវការ​បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាន។ ដោយឡែកទាក់​ទង​នឹង​របាយការណ៍​នេះ BIGHIT MUSIC មិនទាន់បាន​បង្ហាញច្បាស់លាស់នៅឡើយ​ បាន​ត្រឹមលើកឡើងថា ពិបាកក្នុងការបញ្ជាក់៕​

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់