• 2022-12-06 05:02:04
  • ព័ត៌មាន

មិនឱបដៃឈរមើល វ៉ាន់នីឡា ផ្ទុះប្រតិកម្មខ្លាំង លើករណីឡានបុករះបីនាក់ឪពុកកូន

  • 2022-12-06 05:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនប្រាកដជ្រាបរួចមកហើយ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលបង្កដោយ យុវវជនម្នាក់ បុកពេញទំហឹងទៅលើ ក្រុមគ្រួសាររងគ្រោះ ដែលកំពុងធ្វើដំណើរចេញ ពីពេទ្យមកដល់ ចំណុចលើស្ពានជ្រោយចង្វារជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ ហើយករណីនេះកំពុងតែក្លាយជាប្រធានបទក្ដៅគគុក សូម្បីតែតារាចម្រៀងស្រី វ៉ាន់នីឡា ក៏មិនឱបដៃឈរមើល នាងផ្ទុះប្រតិកម្មខ្លាំងៗតែម្ដង

នៅប៉ុន្មានម៉ោងមុននេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង វ៉ាន់នីឡា បានធ្វើការបង្ហោះសារវែង អន្លាយ បង្ហាញពីការមិនពេញចិត្តទាល់តែសោះចំពោះករណីគ្រោះថ្នាក់ខាងលើ គ្មានអ្នកអើពើ ឬរកយុត្តិធម៌ ជូនសម្រាប់គ្រួសារជនរងគ្រោះ ដោយភាគីខាងបង្កហេតុជាយុវវជនប្រើប្រាស់គ្រឿងស្រវឹង បើកបរក្នុងល្បឿនលឿន ក្រោយបង្កហេតុថែមទាំងព្យាយាមរត់គេច។

ខ្មែរដូចគ្នាមិនអាចឈរមើលនឹងភ្នែក ថែមទាំងមិនខ្លាចបាត់បង់ប្រជាប្រិយភាព វ៉ាន់នីឡា ថ្លែងទាំងហួសចិត្ត និងលើកឡើងយ៉ាងដូច្នេះថា៖ “មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនឹងអយុត្តិធម៌បែបនេះបាន។ សូមបងប្អូន ទាំងអស់គ្នាជួយ share ចំពោះករណីនេះ ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ ទីពីរ បើកលើសល្បឿន ទីបីបើករត់ ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង សួរវិញថា ចុះជីវិតក្មេង ? សូមប៉ូលីសជួួយបកស្រាយ”។

វ៉ាន់នីឡា ប្រើសំឡេងរបស់ខ្លួនទាមទារយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ និងបានធ្វើការអំពាវនាវឱដល់ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោហ៊ុនសែន ក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍នឹងរកយុត្តិធម៌ជូន ជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតឬយ៉ាងណា

អត្ថបទ៖ Kesor

មតិយោបល់