• 2022-12-06 07:23:29
  • ព័ត៌មាន

លើក​ទី​១ហើយ ពេជ្រ សោភា ធ្លោយ​ពាក្យ​មួយម៉ាត់ ល្មម ឈឹម សក្កដា ដេក​គិត​ដែរ!

  • 2022-12-06 07:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ សោភា និង ឈឹម សក្កដា បាន​ទាក់​ទង​គ្នា​ប្រមាណ ៦ឆ្នាំ​កន្លង​មក​ហើយ ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្មាន​មិន​ត្រូវ​ពី​ទំនាក់ទំនង​នោះ ពី​ព្រោះ​ម្ដង​ពួក​គេ​បង្ហាញ​ថា​ជា​ដៃគូ​សិល្បៈ ម្ដង​ជា​មិត្ត​ភ័ក្តិ ប៉ុន្តែ​ទើប​តែ​ម្សិលមិញ​នេះ ខាង​ស្រី​បាន​ធ្លោយ​ពាក្យ​មួយ​ម៉ាត់ ល្មម​ខាង​ប្រុស​ដេក​គិត​ដែរ។

តារា​ប្រុស ស្រី ១គូ នេះ​ទើប​នឹង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ថ្មី​ទៀត ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ដែល​ភាព​ភ្ញាក់​ផ្អើល​នោះ គឺ​បន្ទាប់​ពី​លេច​រូបភាព​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា ក្នុង​កម្មវិធី​មួយ​មិន​បើក​ចំហរ។ ត្បិត​តែ​យ៉ាង​នេះ ទស្សនិកជន​នៅ​តែ​រក​សន្និដ្ឋាន​មិនត្រូវ​ដដែល​ថា​ពួក​គេ​ជា​អ្វី​ឲ្យ​ពិត​ប្រាកដ ដោយ​សារ​តែ​ពួក​គេ​ប្រទះ​ញយដង​រួច​មក​ហើយ​នូវ​ទំនាក់ទំនង​ស្រដៀង​គ្នា​ក្នុង​ពិភព​សិល្បៈ។

​ខ្លះ​ថា នោះ​គ្រាន់​ជា​ការ​សម្ដែង​ដើម្បី​កញ្ឆក់​យក​ប្រជាប្រិយភាព ឬ​ក៏​ថា​នោះ​គ្រាន់​ជា​សកម្មភាព​នៃ​ឈុត​ឆាក​សម្ដែង​ក្នុង​ភាពយន្ត ឬ​បទ​ចម្រៀង​ណា​មួយ​តែ​ប៉ុណ្ណោះ។ ជុំវិញ​បញ្ហា​នេះ នៅ​ក្នុង​ពិធី​បង្ហាញ​ខ្លួន​ធ្វើ​ជា​តារា​តំណាង ឬហៅ​ម្យ៉ាង​ទៀត​ថា ទូតសុច្ឆន្ទៈ​នោះ(BA) ឲ្យ​ហាង​មាស​លោក​ជំទាវ ឧកញ៉ា ទ្រី ដាណា ម្សិលមិញនោះ សាមី​ខ្លួន​នៅ​តែ​មិន​បក​ស្រាយ​ឲ្យ​ច្បាស់។

ចំពោះ​ទំនាក់ទំនង​របស់​នាង និង សក្កដា នោះ សោភា ថ្លែង​ថា ស្រេច​លើ​ការ​មើល​ឃើញ និង​សន្និដ្ឋាន​របស់​ប្រិយមិត្ត​អ្នក​គាំទ្រ​ទៅ​ចុះ។ នាង​ថ្លែង​ថា "ខ្លះ​គេ​ថា ថត MV, បើក​គិត​ថា MV ក៏ MV ទៅ​(សើច!”)...តែ MV ហ្នឹង ពាក់​ចិញ្ចៀន​ឡើង​ញ័រ​ដៃ ញ័រ​ជើង គេ​បំពាក់ចិញ្ចៀន​ឲ្យ​ខ្ញុំ ញ័រ​ដៃពាក់អត់ចូល ដៃកាន់ដៃជាប់ ហេតុ​អ្វីពាក់អត់ចូល ឯ​ខ្ញុំ​ញ័រ​តែ​ជើង​ទេ...ខ្ញុំ​និយាយ​ប៉ុណ្ណឹង ជឿ​ថា​បង​ប្អូន​អាច​យល់​បាន​ហើយ ហើយ​បើ​ថា MV ក៏ MV ទៅ(សើច!”)។

មិន​ត្រឹម​បង្ហើប​តម្រុយ​ឲ្យ​ប្រិយមិត្ត​ពិចារណា ពេជ្រ សោភា ក៏​ធ្លោយ​មាត់​ទៅ ឈឹម សក្កដា ដែរ​ថា គួរ​យល់​អារម្មណ៍​មនុស្ស​ស្រី ៦ឆ្នាំ​ហើយ...។

សោភា និង​ សក្កដា បាន​ទទួល​ធ្វើ​ជា​តារា​តំណាង​របស់​ហាងមាស ពេជ្រ ជំទាវ​ឧកញ៉ា ទ្រី ដាណា ព្រម​គ្នា​រយៈ​ពេល ១​ឆ្នាំ ដែល​នេះ​ជា​ការ​ត្រឡប់​មក​ធ្វើ​ការងារ​ជួប​គ្នា​ជា​ថ្មី​ទៀត ក្រោយ​ពី​កូវីដ១៩។ តារា​ប្រុស​ស្រី នៅ​បាន​ប្រាប់​ទៀត​ថា រយៈ​កាល​កន្លង​មិន​សូវ​បាន​ជួប​ស្និទ្ធស្នាល​នឹង​គ្នា គឺ​ពួក​គេ​មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ គ្រាន់​តែ​ទី​១​ដោយ​សារ​កូវីដ១៩ ទី​២ដោយ​សារ​ពេល​វេលា​ធ្វើ​ការ​ខុស​គ្នា​ប៉ុណ្ណោះ៕

ចង់​ដឹង ​ពេជ្រ សោភា បង្ហើរ​ពាក្យ​ដាក់​ឲ្យ​សក្កដា ដេក​គិត ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម