• 2022-12-08 03:49:23
  • ព័ត៌មាន

ចូលរួមបោះឆ្នោតដល់បេក្ខជនទាំង ៥ក្រុម នៃ វគ្គ «វេទិការបស់ខ្ញុំ» របស់ កម្មវិធីល្ខោនខ្មែរ

  • 2022-12-08 03:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី ល្ខោនខ្មែរ រដូវកាលទី១ បានឈានមកដល់វគ្គវេទិការបស់ខ្ញុំហើយ។ ក្រុមទាំង៥ រួមមានក្រុម យុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ, ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប, ក្រុម ក្លិបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប, ក្រុម ក្រឹណ្ណរៈ និងក្រុម ខ្ញុំស្រលាញ់វប្បធម៌នៃស.ស.យ.ក. ខេត្តកំពង់ស្ពឺ សុទ្ធសឹងជាជើងខ្លាំងដែលបានពុះពាររាល់ឧបសគ្គ និងបញ្ចេញសមត្ថភាពយ៉ាងពូកែ។

វគ្គនេះនឹងមានរយៈពេលតែ ១សប្តាហ៍ ប៉ុណ្ណោះសម្រាប់ក្រុម ទាំង៥ ពោលគឺចាប់ពីម៉ោង ១២យប់** ឈានចូលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង ១២យប់ ឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ក្រុមទាំង៥ ទទួលបានឱកាសសន្សំពិន្ទុ ៤០% និង ៦០% បន្ថែមទៀតពីការវាយតម្លៃរបស់គណៈកម្មការទាំង៤។ មានតែ ៣ក្រុម ដែលមានពិន្ទុសរុបខ្ពស់ជាងគេ (Top3) ប៉ុណ្ណោះអាចមានសិទ្ធិឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខដណ្តើមយកជយលាភី លេខ៣ លេខ២ និង លេខ១

នេះជាវីដេអូប្រកួតរបស់ក្រុមទាំង៥៖

១/ ក្រុម ខ្ញុំស្រលាញ់វប្បធម៌ នៃ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ

២/ ក្រុម ក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប

៣/ ក្រុម ក្រឹស្ណរៈ

៤/ ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប

៥/ ក្រុម យុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

ពិន្ទុចេញពីការបោះឆ្នោតនេះនឹងត្រូវរាប់តែ Emoji តាមរយៈ **Like, រូបបេះដូង Love, រូប Care, រូបសើច Haha, រូបវ៉ាវ Wow, ហើយការរាប់នេះផងដែរគឺ យកចេញតែវីដេអូនៅលើទំព័រហ្វេសបុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង https://www.facebook.com/uyfc.svay.rieng/ ប៉ុណ្ណោះ។

សូមចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករ សិល្បការនី។ មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងអស់គ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ!!!

មតិយោបល់