• 2022-12-15 01:00:00
  • ព័ត៌មាន

ខ្លះខំចោទថារៀបការហើយ ខ្លះថាមានកូន ខណៈ RM ទម្លាយថាក្នុងជីវិតនេះ ទំនងមិនស្គាល់ជាតិរៀបការនឹងគេទេ

  • 2022-12-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមសមាជិកទាំងអស់របស់ BTS គឺ RM ត្រូវ​រងនូវពាក្យចចាមអារ៉ាមមិនចេះស្វាងថា លោករៀបការរួចហើយ ព្រម​ទាំងមានកូនទៀត។ ទោះជាយ៉ាងណា វាគ្រាន់តែជាពាក្យមិនពិត ព្យាយាមបង្ខូចឈ្មោះតារាប្រុសរូបនេះ​ប៉ុណ្ណោះ។

សម្រាប់ NamjoonRM បាន​ត្រឹម​អង្គុយហួសចិត្ត និងច្រានចោលរាល់អ្វីដែល​បាន​លើកឡើង​នោះ ហើយបញ្ជាក់ទៀតថា ខ្លួនមិនទាំងដឹង​ថា ពេល​ណា​លោកនឹង​រៀបការផង។ ប៉ុន្តែថ្មីៗនេះ កាន់តែច្បាស់ ស្របពេល​លោកទម្លាយអារម្មណ៍ពិត ដែលលាក់មកជាយូរ នូវភាពភ័យខ្លាចនៃការរៀបការសាងគ្រួសារ។

ពេលបង្ហាញ​វត្តមាន​ជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Dictionary of Useless Human Knowledge របស់បុស្តិ៍ tvN តារាប្រុសរូបនេះ​បាន​លើកឡើងថា៖

«ជាដំបូង សម្រាប់ខ្ញុំពិតជា​ខ្លាចណាស់...ខ្ញុំអត់ប្រាកដក្នុងចិត្តទាក់ទងនឹង​រឿងនេះ​ទេ (រៀបការ)។ ត្រូវសន្យា ស្បថស្បែជាមួយនរណាម្នាក់ រៀបចំកម្មវិធីផ្លូវការ និងនាំមិត្តភ័ក្តិទាំងអស់មកជួបជុំគ្នា… ពីមុន គំនិតដែលថា "តើរឿងទាំងនោះនឹងកើតឡើងក្នុងជីវិតខ្ញុំទេ?' ហាក់ដូចជាធម្មតាសម្រាប់ខ្ញុំ។ ខ្ញុំ​តែងគិត​ថា ខ្ញុំ​មានការ​ងារមួយ ខំធ្វើការ ហើយ​រៀប​ការ។

ប៉ុន្តែឥឡូវ ការពិតមួយដែលខ្ញុំជ្រើសរស់នៅក្នុងជីវិតដែលមិនធម្មតា ខុសពីគេ...ប៉ុន្មានឆ្នាំមុន ភ្លាមៗខ្ញុំស្រាប់តែ ចាប់ផ្ដើមគិតជាលើកដំបូងថា "ប្រហែលជាខ្ញុំមិនអាចរៀបការបានទេ" ហើយតាំងពីគំនិតនោះផុសឡើង ខ្ញុំក៏លែងខ្វល់អ្វីទាំងអស់តទៀត»។

ជាការពិត ការរៀបការ ពិតពុំមែនជា​រឿងងាយស្រួល ឬធ្វើឲ្យតែបានៗដែរ ដូច្នេះ​ការបារម្ភរបស់ មេក្រុម BTS គឺត្រឹមត្រូវ ១០០ភាគរយ ហើយមនុស្សម្នាក់ៗក៏ពុំគួរដាក់សម្ពាធខ្លួនឯងខ្លាំង ទៅលើរឿងរៀបការនេះ​ដែរ។ ដ្បិតសង្គមបច្ចុប្បន្នពេញទៅដោយ ការវាយតម្លៃចំពោះ អ្នកដែលសម្រេចចិត្តមិនរៀបការ ប៉ុន្តែការរស់នៅដោយក្ដីសុខ មិនមែនត្រូវតែមានប្តីប្រពន្ធ នោះទេ ព្រោះសុភមង្គល អាចកើតមានច្រើនណាស់ ឲ្យតែយើងចេះរៀបចំជីវិតឲ្យបានល្អ និងមានន័យ។

សរុបមក អ្វីដែល RM សម្រេចចិត្ត និងបានគូសផ្លូវសម្រាប់ជីវិតផ្ទាល់ខ្លួន គឺជារឿងត្រឹមត្រូវ។ ក្នុងនាមជាអ្នកគាំទ្រគ្រប់គ្នា ក៏មានតែជូនពរឱ្យលោកមានក្ដីសុខក្នុងជីវិតនេះប៉ុណ្ណោះ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម