• 2022-12-13 02:47:40
  • ព័ត៌មាន

ថ្ងៃទី១២ ខែ១២ ឆ្នាំ២០២២ គេថាមានរាសីល្អ តែអ្នកសិល្បៈបីរូប ធ្លាក់ខ្លួនឈឺ ហើយពោលពាក្យដ៏គួរឲ្យអាណិត

  • 2022-12-13 02:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្បការិនីផ្នែកសម្ដែង និងផលិតខ្សែភាពយន្ដ៣រូប បានធ្លាក់ខ្លួនឈឺក្នុងថ្ងៃតែមួយ គឺថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលមនុស្សមួយចំនួនគិតថាជាថ្ងៃមានហុងស៊ុយ ឬរាសីល្អនោះ។ ជំនួសដោយការនិយាយរឿងហុងស៊ុយ ឬរាសីឡើងអ្នកទាំង ៣នាក់ បង្ហាញតែដៃជាប់សេរ៉ូម និងកោសខ្យល់ក្រហមពេញខ្លួន។

១/ តារាសម្ដែង គឹម លីហ្សា។ អ្នកនាងមិនបានបង្ហាញពីអាការៈឈឺនោះទេ ដោយគ្រាន់តែបង្ហាញរូបថតខ្នងឡើងក្រហមជាំដោយសារកោសខ្យល់ ហើយពោលពាក្យដ៏គួរឲ្យអាណិតថា៖ "កម្លាំងកាយអស់ហើយ នៅឡើយតែកម្លាំងចិត្ដប៉ុណ្ណោះ"។

២/ តារាសម្ដែង ជា សុវណ្ណនរាហ៍ ហៅនាយស្និទ្ធ។ គេសង្កេតឃើញចូលពេទ្យញឹកញាប់ដោយសារជំងឺស្រឺត និងឆាប់ហត់របស់លោក ប៉ុន្ដែម្ដងនេះលោកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ១សប្ដាហ៍។ ទន្ទឹមគ្នានេះលោកនិយាយបែបលេងសើចថា៖ "ផ្ញើខ្លួននៅមន្ទីពេទ្យ ១សប្តាហ៍…អេមដែរWorld cupឆ្នាំនេះបានដេកមើលបាល់ក្នុងបន្ទប់ពេទ្យ”។

៣/ផលិតករភាពយន្ដ ហ៊ុយ យ៉ាឡេង។ លោកក៏បានចូលសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យដែរ ហើយលោកបានបញ្ចេញសារមួយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ថា ឆ្លងកាត់តាមការអង្កេត ៣ថ្ងៃ មិនមែនកូវីត ហើយក៏មិនមែនគ្រុនពោះវៀនដែរ គឺគ្រុនឈាម។ លោករំលឹកថា ២០ឆ្នាំមុន ឈឺម្តង​​ ឥឡូវវាត្រឡប់មកម្តងទៀត ប៉ុន្ដែខុសត្រង់ថា ២០ឆ្នាំមុនជាន់ដីភ្នំពេញនៅក្មេងគ្រាន់តែឈឺរត់ទៅរកម៉ែ ២០ឆ្នាំក្រោយចាស់ទុំឈឺប៉ុណ្ណឹងអាចតស៊ូមើលថែខ្លួនឯងបាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម