• 2022-12-13 04:53:50
  • ព័ត៌មាន

វត្តមានលើកទី២ របស់ ខាត់ វៃហាំង និងយូប៊ីន ក្នុង MV ស៊ូ លីផេង កាន់តែធ្វើឱ្យគ្រប់គ្នាខូចចិត្តជាទម្ងន់

  • 2022-12-13 04:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ កាលពីថ្មីៗនេះ លេចវត្តមានកំពូលតារាសម្ដែងរូបសង្ហា កូនកាត់ចិន លោក ខាត់ វៃហាំង រួមជាមួយស្រីស្អាតញញឹមស្រស់ ស៊ីន យូប៊ីន បានចាប់ដៃគ្នាសម្ដែងក្នុង MV ចម្រៀងថ្មីរបស់ តារាចម្រៀង Original Song ស៊ូ លីផេង ធ្វើឱ្យមហាជនស្ញើចសរសើយ៉ាងខ្លាំងជាមួយទស្សនីយភាពថ្មីមួយនេះ។

នេះមិនមែនជាលើទី១ទេ សម្រាប់ប្រុសស្អាត ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន សម្ដែងក្នុង MV ស៊ូ លីផេង ពោលនេះជាស្នាដៃទី២ វិលត្រឡប់មកវិញបន្ទាប់ពីបទ “សុំទោសដែលសន្យាហើយ ធ្វើមិនបាន” ហើយបទថ្មីនេះមានចំណងជើងថា "ទូកចាស់"។ សម្រាប់ MV លើនេះមិនត្រឹមតែប្លែករបៀបស្រុកស្រែទេ សូម្បីតែតួប្រុសរូបសង្ហា លោក ខាត់ វៃហាំង ក៏ប្លែកមិនធម្មតាប៉ុន្មានដែរ ជាមួួយការលេង Style ម៉ូតសក់វែងរលាស់ គួរជាទីចាប់អារម្មណ៍ របស់អ្នកគាំទ្រ កាន់តែបន្ថែមភាពសង្ហាមួយកម្រិតថែមទៀត។

លោក ខាត់ វៃហាំង មិនត្រឹមតែសង្ហា លោកក៏ជាតារាសម្ដែងកម្ពុជាមួយដែលទទួលបានការគាំទ្រយ៉ាង ពេញទំហឹងតាមរយៈសមត្ថភាព ទេព្យកោសល្យសម្ដែង រួមជាមួយភាពប៉ុនប្រសប់ រួសរាយ ពិតជាស័ក្ដសមជាកំពូល Idol នៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញបើក្រឡេកទៅ MV ថ្មីរបស់ ស៊ូ លីផេង គឺពិតជាមានរសជាតិប្លែកបែបមនោសញ្ចេតនា ស្នេហា បែបស្រុកស្រែ ហើយក្រៅពីបទភ្លេង និងអត្តន័យពីរោះចាក់ដោត សូម្បីតែបច្ចេកទេសថត ក៏ស្អាតត្រជាក់ភ្នែកផងដែរ។ ដោយឡែកបើតាម លោក ខាត់ វៃហាំង បានថ្លែងប្រាប់ Sabay ឱ្យដឹងថា លោកបានព្យាយាមអង្គុយកណ្ដាលថ្ងៃត្រង់ ចុះទឹក ដើម្បីឱ្យ MV មួយនេះកាន់តែល្អ។

លោក ខាត់ វៃហាំង ថ្លែងប្រាប់ Sabay៖ “សម្រាប់នៅក្នុង MV មួយនេះខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ អ្នកផលិតតម្រូវឱ្យខ្ញុំ អង្គុយលើទូកក្នុងបឹងកណ្ដាលថ្ងៃចាំងខ្លាំង ត្រូវទឹកសើមពេញខ្លួន ជាច្រើនដង ដើម្បីចម្រាញ់យកប្លង់ដែលល្អបំផុត។ ហើយពេលខ្ញុំកំពុងសម្ដែង ឈុតយំ អង្គុយលើទូក មានបងប្អូន ចោមរោមមើលច្រើនខ្លាំងណាស់”៕

កម្មសិទ្ធផ្ដល់រូបភាពដោយ៖ លោក ខាត់ វៃហាំង

ទស្សនា MV ថ្មីរបស់លោក ស៊ូ លីផេង ខាងក្រោមនេះ៖

មតិយោបល់
អត្ថបទថ្មី