• 2022-12-15 04:18:53
  • ព័ត៌មាន

មិនមែន ពេជ្រ សូលីកា ទេ គឺមាននារីស្រស់ស្អាតម្នាក់ទៀត បញ្ជាក់ពីទំនាក់ទំនងស្នេហាជាមួយ ថុល សុភិទិ

  • 2022-12-15 04:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជនដ៏ឆ្នើមក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ នៅតែមានប្រជាប្រិយភាព និងមានទីផ្សារសិល្បៈល្អ បើទោះបីជាលោកមិនបានជាប់ជយលាភីលេខ១ ហើយកម្មវិធីនោះបានបញ្ចប់ទៅជាច្រើនខែហើយក្ដី។

ងាកមកជីវិតឯកជន ឬរឿងស្នេហាផ្ទាល់ខ្លួនរបស់លោកវិញ គឺកម្រមានអ្នកដឹងណាស់។ ប៉ុន្ដែថ្មីៗនេះ គេឃើញលោកស្និទ្ធស្នាលជាមួយនារីម្នាក់ឈ្មោះ ម៉ានីន រហូតធ្វើឲ្យអ្នកគាំទ្រខ្លះសង្ស័យថា អ្នកទាំងពីកំពុងមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា ដោយអ្នកខ្លះបានសួរទៅភាគីខាងស្រីថា៖"កុហកដឹងចែ? ព្រោះខ្លាចទិ ធ្លាក់ប្រជាប្រិយភាព"។

ជាការឆ្លើយតប ម៉ានីន ដែលគេឃើញស្និទ្ធស្នាលជាមួយ ថុល សុភិទិ ក្នុងឱកាសជួបជុំមិត្ដភក្ដិ និងអាំងសាច់ញាំជុំគ្នា បាននិយាយថា បើពិទិ ពិតជាសង្សាររបស់កញ្ញាមែន មិនខ្លាចអ្វីនឹងបង្ហាញជាសាធារណៈនោះទេ ព្រោះអត់មានរឿងអ្វីត្រូវខ្វល់ទោះបីជាពិទិអត់ធ្វើជាតារាក៏មានលុយចាយ ព្រោះនាងមានអ្វីៗគ្រប់យ៉ាងហើយ តែយើងមិនមែនសង្សារគ្នាទេ បានត្រឹមមិត្ដភក្ដិ ហើយគ្រប់មិត្ដភក្ដិនាងចិត្ដស្និទ្ធស្នាលបែបនេះ។

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ នេះ Sabay មិនទាន់អាចទាក់ទងលោក ថុល សុភិទិ ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ។ ប៉ុន្ដែកន្លងទៅតារាចម្រៀងសំឡេងផ្អែមពីរោះរូបនេះ ក៏ធ្លាប់មានមហាជនសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយអ្នកនាង ពេជ្រ សូលីកា ម្ដងដែរ ប៉ុន្ដែក្រោយមកលោកក៏ចេញមុខបញ្ជាក់ច្បាស់ៗថា រវាងលោក និងអ្នកមេម៉ាយ ពេជ្រ សូលីកា គ្រាន់តែជាមិត្ដរួមអាជីពប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់