
- 2022-12-15 07:30:26
- ព័ត៌មាន
បញ្ឈឺថាទិញកាដូឲ្យមិនដែលលើ ៥០ដុល្លារ ឥឡូវនាយព្រែក ទិញគ្រឿងពេជ្រឈុតធំជូន ឈិន មុន្នីនាថ
- 2022-12-15 07:30:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ឈឺថាទិញកាដូឲ្យមិនដែលលើ ៥០ដុល្លារ ឥឡូវនាយព្រែក ទិញគ្រឿងពេជ្រឈុតធំជូន ឈិន មុន្នីនាថ
ចន្លោះមិនឃើញ
មិនដឹងថាជាការសម្ដែងដើម្បីផ្សព្វផ្សាយហាងពេជ្រ ដាណា ទ្រី ឬក៏ជារឿងពិតដែលនាយព្រែក ដឹកដៃ ឈិន មុន្នីនាថ ចូលទិញគ្រឿងពេជ្រតម្លៃខ្ទង់ម៉ឺនដុល្លារ។ ក្រោយ ឈិន មុន្នីនាថ បកអាក្រាតថា ចាប់តាំងពីស្គាល់នាយព្រែកមក កញ្ញាមិនដែលទទួលកាដូអ្វីដែលមានតម្លៃសើសពី ៥០ដុល្លារ ស្រាប់តែនៅថ្ងៃទី១៥ ខែធ្នូ នេះ នាយព្រែកនាំនាងទៅទិញគ្រឿងពេជ្រឈុតធំតែម្ដង។
ពិធីករ ខេង រតនៈ ហៅនាយព្រែក និងតារាសម្ដែង ឈិន មុន្នីនាថ ត្រូវបានគេមើលឃើញថាស្រឡាញ់គ្នាយូរមកហើយ ប៉ុន្ដែអ្នកទាំងពីមិនដែលបង្ហើបពីគម្រោងភ្ជាប់ពាក្យ ឬរៀបមង្គលការនោះទេ សូម្បីតែសកម្មភាពនាំគ្នាទៅទិញគ្រឿងពេជ្រលើកនេះ ក៏មិនបានបញ្ជាក់ពីរឿងរៀបការដែរ។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកនាយព្រែកនៅថ្ងៃនេះ ឲ្យដឹងថា គ្រឿងពេជ្រ ដែលមានខ្សែក ចិញ្ចៀន ក្រវិល និងខ្សែដៃ គឺមានតម្លៃខ្ទង់ម៉ឺនដុល្លារ ព្រោះតាមរយៈការចាប់ឆ្នោតក្រោយទិញគ្រឿងអលង្ការនោះគឺបានបង្ហាញចំនួនទឹកប្រាក់ដែលត្រូវចំណាយស្រាប់ ទើបអាចចាប់ឆ្នោតបាន។
ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងនាយព្រែក និងកញ្ញា ឈិន មុន្នីនាថ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ គិតត្រឹមរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្ដែតាមរយៈការបង្កើនភាពស្និទ្ធស្នាលទាំងក្នុងការថតរឿង និងនៅខាងក្រៅសាច់រឿង គេឃើញអ្នកទាំងពីកាន់តែស្និទ្ធស្នាល រហូតដល់អ្នកគាំទ្រចោទជាសំណួរថា ចូលរោងការនៅថ្ងៃណា ប៉ុន្ដែនាយព្រែកព្យាយាមលាក់ ហើយនិយាយដោយខ្លីថាកំពុងសន្សំលុយ៕