• 2022-12-15 08:46:00
  • ព័ត៌មាន

ភ្ញាក់ផ្អើលខ្លាំង! លោក អ៊ិន សុភិន ប្រកាសឈប់ធ្វើកម្មវិធី Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣នេះតទៅ

  • 2022-12-15 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា គឺ Miss Grand Cambodia បានលេចវត្តមានជាច្រើនឆ្នាំមកហើយ ក្រោមការដឹកនាំ និងរៀបចំគ្រប់គ្រងដោយ លោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស ដោយទទួលបានការគាំទ្រមិនអន់នោះទេពីសំណាក់មហាជន ។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា មានការភ្ញាក់ផ្អើលនោះ ស្រាប់តែលោក អ៊ិន សុភិនបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកសម្រេចឈប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ ត​ទៅ​ទៀត​ហើយ។ បញ្ហា​នេះ បាន​ធ្វើឱ្យអ្នកនិយមតាមដានកម្មវិធីមួយនេះ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។

ចំពោះការប្រកាសបញ្ឈប់ធ្វើកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ អ៊ិន សុភិន បានបញ្ជាក់ពីមូលហេតុខ្លីមួយ គឺដោយសារលោកចង់សម្រាកពីការងារផ្នែកមួយនេះ។ យ៉ាងណាក៏ដោយ​ ការ​សម្រេច​មួយ​នេះ គឺ​ក្រោយ​ពី​ដើម​ឆ្នាំ កម្មវិធី​ខាង​លើ​មាន​បញ្ហា​មួយ​ចំនួន រួម​ទាំង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក អ៊ិន សុភិន ផង។

បែប​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​ថា ការសម្រេចរបស់លោកនាពេលនេះ ដោយ​សារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​កើត​ឡើង នោះ ឬ​ក៏​លោក​ខ្លួន​ឯង​ពិត​ជា​ហត់នឿយ ក៏​ដូច​ជាមិនមានពេល​គ្រប់​គ្រាន់​ដើម្បី​បន្ត​ធ្វើ​ទៀតមែន ឬ​យ៉ាង​ណា​ឡើយ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់