• 2022-12-19 06:54:39
  • ព័ត៌មាន

ជំនួបកញ្ញាឯកចក្រវាឡកម្ពុជាទាំង៥ ជំនាន់ ធ្វើឲ្យកក្រើកពិភពសិល្បៈ មុន ហង្ស ម៉ានីតា ចេញទៅឆាកអន្តរជាតិ

  • 2022-12-19 06:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក្រើកថ្ងៃពិសេសសម្រាប់ ហង្ស ម៉ានីតា មុនចេញទៅឆាកអន្តរជាតិ ក្នុងនាមជាកញ្ញាឯកចក្រវាឡ២០២២ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ កម្មវិធីជំនួបកញ្ញាឯកចក្រវាឡកម្ពុជាទាំង៥ ជំនាន់ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេងនៅសណ្ឋា គារ ហាយ៉ាត់ភ្នំពេញ។

កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកញ្ញាឯក ពិសេសការលើកទឹកចិត្តដ៏ធំមិនធ្លាប់មានទៅកាន់កញ្ញាឯកចក្រវាឡកម្ពុជា ២០២២ មុនពេលនាងចេញទៅប្រគួតលើឆាកអន្តរជាតិនៃសហរដ្ឋអាមេរិកនៅចុងខែធ្នូនេះ។ កម្មវិធីជំនួបកញ្ញាឯក និងផ្ដល់កម្លាំងចិត្ដដ៏ធំមិនធ្លាប់មាននេះ ធ្វើឡើងក្រោមវត្តមានភ្ញៀវកិត្តិយសយស សិល្បករជាច្រើន ដោយមានការជ្រោមជ្រែង និងឧបត្ថម្ភដោយ ហាងពេជ្រ CSNL Samnang Jewelry។

លោក ចិន សំណាង ម្ចាស់ហាងពេជ្រ ពេជ្រ CSNL Samnang Jewelry និងក្រុមអ្នកជំនាញផ្នែកគ្រឿងអលង្ការ ជនជាតិឥណ្ឌា សុទ្ធតែបង្ហាញមោទកភាពដែលកម្ពុជាអាចស្វែងរកបេក្ខភាពប្រកបដោយរូបសម្រស់ និងសមត្ថភាពដើម្បីឡើងបង្ហាញលើឆាកអន្តរជាតិ ពិសេសការរៀបចំកម្មវិធីដ៏ធំមិនធ្លាប់មាននេះ រួមនឹងការបង្ហាញវត្តមានរបស់អ្នកជំនាញគឺជាគ្រូបង្វឹកផ្នែកបង្ហាញម៉ូតជនជាតិឥណ្ឌា ដែលបានមកកម្ពុជាជួយហ្វឹកហាត់ដល់ ហង្ស ម៉ានីតា ផ្ទាល់នោះកាន់តែធ្វើឲ្យនាងមានភាពជឿជាក់កាន់តែខ្លាំងនៅថ្ងៃខាងមុខ៕

រូបថត៖ Facebook page Miss Universe Cambodia

ជិន សុភ័ក្ដ្រ

មតិយោបល់