- 2022-12-22 02:55:48
- ព័ត៌មាន
ពូខេន ទម្លាក់ចោលការងារសិល្បៈមិនតិចរោងទេ ក្នុងពេលម្ដាយឈឺជាងកន្លះឆ្នាំនេះ
- 2022-12-22 02:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូខេន ទម្លាក់ចោលការងារសិល្បៈមិនតិចរោងទេ ក្នុងពេលម្ដាយឈឺជាងកន្លះឆ្នាំនេះ
ចន្លោះមិនឃើញ
តារាសម្ដែង ពូខេន បានឃ្លាតឆ្ងាយពីសិល្បៈជិតកន្លះឆ្នាំហើយ ហើយគេទើបតែឃើញវត្ដមានលោកនៅក្នុងមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ កាលពីថ្ងៃទី២០ ខែធ្នូ ប៉ុណ្ណោះ។ លោក អាចចូលរួមកម្មវិធីសិល្បៈផ្សេងៗក្នុងរយៈពេលខ្លីៗ ព្រោះលោកថាមិនអាចទុកម្ដាយចោលយូរបានទេ។
ពូខេន ប្រាប់Sabay ក្នុងទឹកមុខក្រៀមក្រំថា ចំណូលពីសិល្បៈបានបាត់ទាំងស្រុង ហើយម្ដាយក៏ឈឺត្រូវចំណាយលុយច្រើនលើថ្លៃព្យាបាល។ ក្នុងរយៈពេល ៦ខែ ដែលម្ដាយលោកធ្លាក់ខ្លួនឈឺធ្ងន់ រូបលោកបានទម្លាក់ចោលការងារសិល្បៈជាច្រើន ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះលោកក៏សម្រេចមិនទទួលការថតរឿងចំនួន៣ទៀត ដើម្បីទុកពេលនៅមើលថែម្ដាយឲ្យបានច្រើនក្នុងពេលគាត់ឈឺនេះ។
ម្ដាយរបស់តារាសម្ដែង ពូខេន កំពុងមានជំងឺក្រិនថ្លើម និងតម្រងនោមធ្ងន់ធ្ងរ រហូតគ្រូពេទ្យជំនាញនៅប្រទេសថៃ អស់លទ្ធភាពព្យាបាល ហើយជំរុញឲ្យគ្រួសារយកម្ដាយលោកត្រឡប់មកផ្ទះវិញ។ ដោយមិនអស់ចិត្ដពូខេន និងបងប្អូន នៅតែរិះរកមធ្យោបាយជួយសង្គ្រោះជីវិតម្ដាយ ដោយប្រើវិធីព្យាបាលដោយឱសថបុណវិញម្ដង។
ក្រោយព្យាបាលដោយឱសថបុរាណ តែមិនចោលថ្នាំពេទ្យ ធ្វើឲ្យម្ដាយលោកអាចហូបបាយបានខ្លះ និងដើរបាន ធ្វើឲ្យលោកមានក្ដីសង្ឃឹម ទើបលោកសម្រេចបន្ដនៅជិតម្ដាយ ហើយបន្ដទម្លាក់ចោលការងារមួយរយៈទៀតដោយមិនកំណត់ពេលចាប់ទទួលថតពេញលេញវិញនៅពេលណាឡើយ។ ទោះជាយ៉ាងណាលោកថា មិនចោលទស្សនិកជន ឬឲ្យទស្សនិកជនខកចិត្ដដោយសារលោកលើកដៃសុំជំណួយឡើយ ព្រោះលោកបានសច្ចាក្នុងចិត្ដហើយថា នឹងមិនលើកដៃសុំជំនួយពីមហាជន ដើម្បីព្យាបាលម្ដាយ ឬជួយទ្រទ្រង់ជីវភាពគ្រួសារលោកក្នុងគ្រាលំបាកនេះឡើយ ប៉ុន្ដែលោកសុំតែកម្លាំងចិត្ដពីបងប្អូនប៉ុណ្ណោះ៕