• 2022-12-22 07:12:25
  • ព័ត៌មាន

ជំនួសកាដូមានតម្លៃ G-devith ក្លែមពាក្យជូនពរទៅកាន់ ទេព បូព្រឹក្ស ក្នុងថ្ងៃខួបកំណើត

  • 2022-12-22 07:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២២ ខែធ្នូ នេះ ជាថ្ងៃកំណើតរបស់ ទេព បូព្រឹក្ស មានអ្នកគាំទ្ររាប់ពាន់នាក់បានជូនពរក្នុងពេលដែលតារាចម្រៀងស្រីរូបនេះកំពុងពពោះជិតគ្រប់ខែ ហើយមានដំណើរកម្សាន្ដនៅលើទឹកដីអង្គរ ខេត្ដសរៀមរាប។ ជំនួសការដូមានតម្លៃជូនគូជីវិតឆ្នាំនេះ G-devith បានត្រឹមជូននាងដើរលេង និងជូនពរឲ្យសម្រេចគ្រប់បំណងនាងប្រាថ្នា។

នៅមុននេះបន្ដិចលោក ងួន ចាន់ដេវីដ និយាយថា ដំណើរពួកយើងវែងឆ្ងាយ ពេលវេលាល្អៗក៏ចូលមកជាបន្ដបន្ទាប់ ប៉ុន្ដែដែលកាន់តែពិសេសនោះ គឺនៅសល់ពេលប្រហែលពីរខែទៀតនឹងត្រូវមានអ្នកយំរំខានដំណេកហើយ។ អ្វីដែលលោកនិយាយនេះ គឺសំដៅដល់កូនដំបូងដែលជាចំណងស្នេហ៍រវាងលោក និងទេព បូព្រឹក្ស នឹងកើតក្នុងរយៈពេលប្រមាណពីរខែខាងមុខទៀតនេះ ហើយលោកក៏បានត្រៀមចិត្ដហើយដែរ។

គេសង្កេតឃើញថា គូស្នេហ៍តារាចម្រៀងនេះ តែងតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នា ហើយគ្រប់ថ្ងៃខួបកំណើតតែងតែមានរបស់ពិសេស ឬវត្ថុមានតម្លៃសម្រាប់គ្នា។ ប៉ុន្ដែឆ្នាំនេះពុំឃើញមានកាដូអ្វី ក្រៅពីការជូន បូព្រឹក្ស ដើរលេងអមដោយពាក្យជូនពរយ៉ាងផ្អែមនោះទេ។ ជីដេវីដ បានក្លែមពាក្យនៅក្នុងសារដដែលនេះថា៖ "ការជូនពរពីប្ដី គឺល្អផុតលេខរបស់អូន"៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម