• 2022-12-26 01:56:15
  • ព័ត៌មាន

ជាប់ឈ្មោះពោះម៉ាយ ៣ ឆ្នាំ ពេលនេះ Song Joong Ki មាន​សង្សារថ្មីជាផ្លូវការហើយ

  • 2022-12-26 01:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៦ ខែធ្នូ ផលិតកម្ម HighZium Studio របស់តារា​សម្ដែង Song Joong Ki បាន​ចេញមុខទទួល​ស្គាល់ការពិត​ថា​ តារា​ប្រុសរូបនេះ​ កំពុង​ទាក់ទង​គ្នាជាមួយនឹង​នារីជនជាតិអង់គ្លេសម្នាក់។

ព្រឹកព្រលឹម​ថ្ងៃនេះ​ មាន​សេចក្ដី​រាយការណ៍មកថា តារា​សម្ដែង Song Joong Ki បាន​ណែនាំ​ខ្លួនមិត្តស្រី​របស់ខ្លួនទៅកាន់ក្រុមការងារ នៅឯសន្និសីទកាសែតមួយ​ ដែល​ត្រូវ​បាន​រៀបចំ កាលពីថ្ងៃទី០៧ ខែធ្នូ ក្នុងប្រទេសសឹង្ហបុរី។ ក៏មាន​ការ​បង្ហាញ​ឲ្យដឹង​ដែរថា​ មិត្តស្រី​របស់ Joong Ki មិនមែនជាតារាទេ ហើយអ្នកទាំង ២ ស្គាល់គ្នា តាមរយៈមិត្តភ័ក្តិរៀងខ្លួនតាំងពីឆ្នាំមុន។

យ៉ាងណាក្ដី ទីភ្នាក់ងាររបស់ តារាប្រុសវ័យ​ ៣៧ ឆ្នាំរូបនេះបានស្នើ សុំកុំឲ្យមានការស្មានទុកដោយគ្មានមូលដ្ឋានច្បាស់លាស់លើសពីនេះ ព្រោះពួកគេអាចបញ្ជាក់បានតែស្ថានភាពទំនាក់ទំនងរបស់សាមីខ្លួន នៅត្រង់ចំណុចនេះប៉ុណ្ណោះ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់