• 2022-12-26 07:46:00
  • ព័ត៌មាន

ញាក់សាច់! ខាត់ វ៉ៃហាំង ប្រកាសបើកកម្មវិធីកម្សាន្ដដ៏ថ្មីសន្លាង ចាក់នៅPNN នៅដើមឆ្នាំ២០២៣

  • 2022-12-26 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខាត់ វ៉ៃហាំង ដែលជាដៃគូសម្ដែងយ៉ាងស័ក្ដិសមជាមួយកញ្ញា ស៊ីន យូប៊ីន បានជួបអ្នកគាំទ្រក្នុងឱកាសបុណ្យណូអែលកាលពីថ្ងៃទី២៥ ខែធ្នូ នាផ្សារទំនើប ជីបម៉ុង ២៧១ Mega Mall។ ក្នុងឱកាសនោះអ្នកទាំងពីរក៏បានប្រកាសបើកកម្មវិធីដ៏ថ្មីសន្លាងមួយដែរ គឺ “សាកថ្មជីវិត”។

ក្រោយបញ្ចប់សកម្មភាពលេងហ្គេម ឆ្លើយសំណួរទាក់ទងនិងកម្មវិធី “សាកថ្មជីវិត”ជាមួយអ្នកគាំទ្ររាប់រយនាក់ អ្នកទាំងពីរបានផ្ដល់បទសម្ភាសន៍ខ្លីដល់អ្នកសារព័ត៌មានថា រូបលោកផ្ទាល់ជាអ្នកដឹកនាំកម្មវិធី ដោយមានការសហកាពីក្រសួងទេសចរណ៍ និងស្ថានីយទូរទ្សន៍PNN។ កម្មវិធីនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងពីដើមឆ្នាំ២០២៣ តទៅ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ PNN។

ខាត់ វ៉ៃហាំង៖ “ខ្ញុំមានក្រុមការងារល្អៗរបស់ខ្ញុំបង្កើតវាឡើង…ក្នុងហ្នឹងយើងក៏បង្ហាញពីភាពស្រស់ស្អាតរបស់កម្ពុជា ដូចជាកន្លែងកម្សាន្ដផ្សេងៗ ទៅកាន់ទស្សនិកជន។ ខ្ញុំមើលឃើញថាមនុស្សគ្រប់គ្នាធ្វើការងារហត់ អស់កម្លាំង ហើយតែងតែនិយាយថាអស់ថ្ម ត្រូវការសាកថ្ម ហើយតាមរយៈកម្មវិធីនេះ ខ្ញុំនឹងធ្វើជាកែវភ្នែករបស់អ្នកទាំងអស់គ្នានាំយកបរិយាកាសល្អៗមកជូន…គ្រប់គ្នាអាចដេក តែខ្ញុំដើរ"។

នៅក្នុងកម្មវិធីជួបតារាក្នុងរឿង "លួចស្នេហ៍គូដណ្ដឹង" និងពិធីសម្ពោធបើកកម្មវិធីដំណើរកម្សាន្ដថ្មី “សាកថ្មជីវិត” គេក៏ឃើញវត្ដមានតារាល្បីៗមួយចំនួនទៀតដែរបានចូលរួមលេងហ្គេម និងថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រ។ នៅចំពោះមុខអ្នកគាំទ្រ លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងជួរមុខក្នុងកម្មវិធីនេះ បានសន្យារថានឹងនាំយកចំណីអារម្មណ៍ ប្លែកៗតាមរយៈកម្មវិធី និងរឿងជាច្រើនទៀតដែលនឹងចាក់បញ្ចាំងជាបន្ដបន្ទាប់នៅលើកញ្ចក់ទូរទស្សន៍PNN៕

ជិន សុភ័ក្ដ្រ

មតិយោបល់