• 2022-12-27 04:13:27
  • ព័ត៌មាន

ខ្សែវាសនា Song Hye Kyo និង Fan Bingbing ឡើងចុះដូចគ្នាពេកហើយ តាំងពីស្នេហា និងការងារ

  • 2022-12-27 04:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fan Bingbing និង Song Hye Kyo សុទ្ធតែជា​កំពូលតារាអាស៊ី ដែលមាន​ទាំងព្រម ទាំង​សមត្ថភាព​ និងរូប​សម្រស់មិនចេះចាស់ ពេញទៅដោយជំនឿចិត្តពេញ​ខ្លួន។

អ្វី​ដែល​គួរឲ្យចាប់អារម្មណ៍ តារា​ស្រីល្បីប្រចាំប្រទេស​ចិន និង​កូរ៉េ ទាំង ២ រូបនេះ​ សុទ្ធតែ​មាន​វ័យ ៤១ឆ្នាំ ដូចគ្នា ឯប្រជាប្រិយភាពក៏កាន់តែកើនឡើង មិនទន់ទេរទៅតាមវ័យនោះទេ។ គ្រប់គ្នា​បាន​លើកឡើងថា ស្របពេល Song Hye Kyo ត្រូវ​បាន​លើកថាជារាជិនី K-Drama (រឿងភាគកូរ៉េ) Fan Bingbing ឯណេះក៏ត្រូវ​តែជារាជិនីប្រចាំ C-Drama (រឿងភាគចិន) ដែរ។

ខណៈជោគវាសនាលើវិស័យភាពយន្តហក់ឡើងស្រឺតៗចាប់មិនឈ្នះ អ្នកទាំង ២ ក៏ធ្លាប់ជួប​អាស្រ័យនឹងជីវិតផ្ទាល់ខ្លួន​ដែរ ទាក់ទងនឹង​ករណីពន្ធ។ ជីវិត Fan Bingbing ធ្លាប់ជាប់គាំងដោយសាររឿងនេះ ហើយស្ទើរបាត់បង់ឆ្នាំងបាយសិល្បៈស្ទើរទាំងស្រុង ស្របពេល Song Hye Kyo វិញក៏ធ្លាប់ឱនក្បាលគោរពសុំទោសមហាជននូវអ្វី​ដែលបាន​កើតឡើង​ទាក់ទងនឹងករណីស្រដៀងនេះ​ដែរ។

ឈាន​ចូល​ជីវិតស្នេហាវិញ តារាស្រី​មុខស្រទន់ទាំងពីរ មាន​ប្រវត្តិរងនូវ​ព័ត៌មានចចាមអារ៉ាមរាប់មិនអស់ឡើយ ហើយសូម្បីដំណឹងស្នេហាបែកបាក់ ក៏ត្រូវបាន​ប្រកាសនៅថ្ងៃតែមួយដែរ។ តួយ៉ាងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ មាន​សេចក្ដីរាយការណ៍មកថា Song Joong Ki បាន​ដាក់ពាក្យលែងលះជាមួយនឹង​ Song Hye Kyo ស្របពេល Li Chen ដែលជាគូស្នេហ៍របស់ Fan Bingbing ក៏បាន​ប្រកាសពីការចែកផ្លូវជាមួយនាងនៅថ្ងៃនោះដែរ។

ការវិលត្រឡប់មកវិញរបស់ រាជិនីភាពយន្ត

ទោះបីជា​ជីវិតឯកជន​ញាំញីបេះដូងអ្នកទាំង ២ យា៉ងណា ក៏ពួកគេ​នៅតែងើបឈរបាន ព្រមទាំងវិលមកវិញជាមួយនឹង​ភាព​រឹងមាំ និងជានារី​ដែលមានបទពិសោធជីវិតច្រើនជាងមុន។

សម្រាប់ Song Hye Kyo បានបង្ហាញ​ខ្លួន ជាមួយនឹង​រឿង​ថ្មី នាង​បានធ្វើឲ្យគ្រប់គ្នា​ស្ញើចសរសើរនឹង​សម្រស់មិនខ្ចីចាស់របស់នាង ដ្បិតឈាន​ដល់វ័យ ៤១ឆ្នាំ ក៏ពិតមែន។ ក្រៅពីការងារសម្ដែង នាងក៏មមាញឹកខ្លាំង​ដែរ ជាមួយនឹង​ការងារ​ថតស្ប៉តពាណិជ្ជកម្ម និងម៉ូដជា​ច្រើន។

Fan Bingbing វិញក៏មិនអន់ដែរ ព្រោះក្រោយដកខ្លួនពីសិល្បៈ ដោយសារករណីគេចពន្ធ នាងបានវិលមកវិញជាមួយនឹង​ភាពល្អឥតខ្ចោះ នូវសម្រស់លេចធ្លោ នៅតែក្មេង និងជា​ទីពេញចិត្តរបស់មហាជនដដែល៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់