• 2023-01-03 02:51:56
  • ព័ត៌មាន

ទប់ចិត្តមិនបាន ខាត់ វៃហាំង បញ្ចេញ Trailer កម្មវិធីថ្មី បើកទំព័រមុខដើមឆ្នាំ ២០២៣

  • 2023-01-03 02:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី ២ ដើមឆ្នាំ ២០២៣ នេះ កម្មវិធី “សាកថ្មជីវិត” ដែលដឹកនាំផលិត និងជាពិធីករប្រុសខ្លួនឯងផ្ទាល់ លោក ខាត់ វៃហាំង បានបញ្ចេញ Trailer ជាផ្លូវការហើយនៅលើទំព័រហ្វេសប៊ុកផ្លូវការ “សាកថ្មជីវិត”។

មហាជន ជាពិសេសបណ្ដាលអ្នកគាំទ្របង្ហាញមតិ និងអារម្មណ៍ពិតជារំភើបយ៉ាងខ្លាំងបន្ទាប់ពីបានទស្សនា Trailer ១នាទី ៣០វិនាទី ថាពិតជាកម្មវិធីដែលនាំមកនូវអារម្មណ៍ថ្មីប្លែកសន្លាង ស្រស់ស្រាយជា មួយធម្មជាតិ ជាពិសេសបានស្គាល់ពីតំបន់ទេសចរណ៍លាក់ខ្លួនជាច្រើនតំបន់នៅក្នុងងប្រទេសកម្ពុជា ដែលអ្នកមួយចំនួនមិនធ្លាប់បានដឹង មិនធ្លាប់បានទៅដល់ ឱ្យបានស្គាល់រសជាតិថ្មីតាមរយៈកម្មវិធី “សាកថ្មជីវិត”។

បើក្រឡេកទៅមើលប្លង់ថត មួួយប្លង់ទៅមួយប្លង់ពីតជាស្អាត ច្បាស់ត្រជាក់ភ្នែក ធ្វើឱ្យគ្រប់គ្នាមាន អារម្មណ៍ ប្រៀបដូចជាបានទៅកាន់ទីកន្លែងកម្សាន្ដទាំងនោះពិតៗតែម្ដង។ ក្នុងនោះមានមតិមួយចំនួន ពីអ្នកមានឥទ្ធិពលក្នុងភាពយន្ដកម្ពុជាលើកឡើងថា ប្លង់ថតសឹងតែស្អាតជាង ប្លង់ថតរឿងមួយចំនួនផង

រម្លឹកផងដែរថា កម្មវិធី “សាកថ្មជីវិត” ជាកម្មវិធីកម្សាន្ដដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងទេសចរណ៍ និងចាត់ទុកជាកម្មវិធីធំមួយ។ “សាកថ្មជីវិត” បានសម្រិតសម្រាំង ផ្ដិតយករូបភាព និងទស្សនីយភាបត្រជាក់ភ្នែក បច្ចេកកទេស និងទីតាំងស្អាតៗ ខុសៗគ្នា ដើម្បីផ្ដល់ជូននូវទស្សនីយ ភាពថ្មីដល់អ្នកគាំទ្រ

ចក្ខុវិស័យរបស់កម្មវិធី “សាកថ្មជីវិត” គឺបង្ហាញអំពី “ថ្វីត្បិតពួកយើងមិនមែនជាមនុស្សយន្ដ ដែលត្រូវ ការថាមពល តែយើងមានរាងកាយដែលត្រូវថ្នាក់ថ្នម ផ្លូេះចិត្តដែលត្រូវការការព្យាបាលដោយអារម្មណ៍ វាពិតជាត្រូវការ សាកថ្មឱ្យជីវិត មួយនេះ”៕

កម្មសិទ្ធរូបភាពផ្ដល់ជូនដោយ៖ សាកថ្មជីវិត

ទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី