
- 2023-01-04 07:09:10
- ព័ត៌មាន
មកដឹងមូលហេតុសង្សារនាយចឺម ប្ដូរឈ្មោះពី សេង សុខឃីម ទៅជា សុខ ទីយ៉ា
- 2023-01-04 07:09:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុសង្សារនាយចឺម ប្ដូរឈ្មោះពី សេង សុខឃីម ទៅជា សុខ ទីយ៉ា
ចន្លោះមិនឃើញ
តារាសម្ដែងសម្រស់បាន សេង សុខឃីម ដែលជាអតីតសង្សារនាយចឺម ទើបប្រកាសប្ដូរឈ្មោះរបស់ខ្លួននៅមុននេះបន្ដិច ក្រោយពីគេសង្កេតឃើញថាអ្នកនាងបានជួបរឿងរ៉ាវមិនល្អជាច្រើនក្នុងឆ្នាំចាស់ ២០២២។
អ្នកមេម៉ាយកូនមួយ សេង សុខឃីម ប្រកាសប្រាប់អ្នកគាំទ្រ និងអ្នកដែលស្គាល់នាងឲ្យឈប់ហៅនាងថា សេង សុខឃីម ហើយត្រូវហៅជំនួសមកវិញដោយឈ្មោះ “សុខ ទីយ៉ា” បើទោះបីជាជួបមុខនាងនៅកន្លែងណាក៏ដោយ។ ការប្ដូរឈ្មោះ ហើយតម្រូវឲ្យគេឯងហៅឈ្មោះថ្មីនេះ ត្រូវបាននាងបញ្ជាក់តាមបណ្ដាញសង្គមយ៉ាងខ្លីថា “ឈ្មោះចាស់មិនល្អ”។
បន្ថែមលើនេះអ្នកនាង សេង សុខឃីម បានប្រាប់Sabay នៅរសៀលថ្ងៃទី៤ ខែមករា ថា ឈ្មោះ សុខ ទីយ៉ា ដែលអ្នកនាងទើបប្ដូរនេះ គឺគ្រាន់តែជាឈ្មោះហៅក្រៅប៉ុណ្ណោះ រីឯឈ្មោះក្នុងបញ្ជីជាតិ ឬអត្ដសញ្ញាណប័ណ្ណ គឺនៅតែឈ្មោះ សេង សុខឃីម ដដែល។
បើតាម សេង សុខឃីម មូលហេតុសំខាន់ដែលឈានដល់ការផ្លាស់ប្ដូរឈ្មោះហៅនេះ គឺដោយសារតែរយៈពេលចុងក្រោយនេះ អ្នកនាងបានជួបរឿងអកុសល្យច្រើន ហើយឈឺក៏ញឹកញាប់ដែរ។ រីឯរឿងរ៉ាវមិនល្អកើតឡើងចំពោះរូបនាងហើយគេបានមើលឃើញគ្រប់គ្នានោះ គឺនាងត្រូវបែកពីនាយចឺម មានជម្លោះជាមួយ មាស នីតា ហើយរយៈពេលចុងក្រោយនេះអ្នកនាងក៏ឈឺចូលពេទ្យញឹកដែរ៕