• 2023-01-06 07:53:54
  • ព័ត៌មាន

ផ្ទុះការចាប់អារម្មណ៍ អេនជេលីណា ទម្លាយរូបថតកុមារភាពរបស់ម៉ាដុកជាច្រើនសន្លឹក

  • 2023-01-06 07:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្ដែងហូលីវូដ អេនជេលីណា ជូលី បានធ្វើឲ្យមហាជន ជាពិសេសប្រជាជនកម្ពុជា ចាប់អារម្មណ៍លើអ្នកស្រីជាថ្មី បន្ទាប់ពីបញ្ចេញរូបថតម៉ាដុកដែលត្រូវជាកូនចិញ្ចឹមកាលពីកុមារភាពជាច្រើនសន្លឹកតាមបណ្ដាញសង្គម។

ក្នុងពេលម៉ាដុក ធំពេញវ័យកម្លោះ និងមានឈ្មោះបោះសំឡេងលើវិស័យភាពយន្ដអន្ដរជាតិ ស្រាប់តែអ្នកស្រីរំលឹកអនុស្សាវរីយ៍របស់ខ្លួន ជាមួយកូនប្រុសចិញ្ចឹមដែលជាកុមារាកម្ពុជាតែម្នាក់គត់មានសំណាងត្រូវបានតារារូបនេះ ស្មុំយកទៅចិញ្ចឹមបីបាច់ រហូតធំពេញវ័យ ហើយទទួលបានការអប់រំ និងឱកាសការងារល្អទៀតផង។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ អ្នកស្រី អេនជេលីណា ជូលី បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបញ្ចេញរូបថតម៉ាដុកជាច្រើនសន្លឹក អមដោយសារមួយយ៉ាងខ្លីថា៖ “Baby Madox “។ ក្រោយពីបញ្ចេញរូបថតទាំងនេះ មានពលរដ្ឋកម្ពុជាច្រើន បានកោតសរសើរអ្នកស្រីចំពោះទឹកចិត្ដស្រឡាញ់ក្មេង និងប្រទេសកម្ពុជា។

ម៉ាដុក ដែលមានឈ្មោះដើមថា រ័ត្ន ជីវ័ន្ដ គឺជាកុមារកម្ពុជាតែម្នាក់គត់ ត្រូវបានអ្នកស្រី អេនជេលីណា និងអតីតស្វាមី ស្មុំពីមណ្ឌលកុមារកំព្រាខេត្ដបាត់ដំបង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០០២ ទៅចិញ្ចឹមបីបាច់នៅសហរដ្ឋអាមេរិក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម