• 2023-01-08 02:00:00
  • ព័ត៌មាន

ការប្រគំតន្ត្រីខ្នាតយក្សជាមួយតារាល្បីៗកក្រើករមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំ

  • 2023-01-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី23 24 និង25 ខែធ្នូ ឆ្នាំ2022 កម្មវិធីប្រគំតន្ត្រីខ្នាតយក្ស ដោយមានការចូលរួមពីតារាកិត្តិយសល្បីៗជាច្រើនរូបរួមមាន លោក ឆាយ វីរៈយុទ្ធ នាយចឺម កញ្ញា យូ រី លោក លីម តិចម៉េង លោក ម៉ាដូណា និងតារាកិត្តិយសល្បីៗជាច្រើនរូបទៀត ដែលបានចូលរួមផ្ទាល់ក្នុងកម្មវិធីនេះ។ លើសពីនេះយើងក៏មានការបាញ់កាំជ្រួច បង្ហោះគោម បោះតង់ និងសកម្មភាពកម្សាន្តសប្បាយជាច្រើនទៀត។

លោក ម៉ី រតនៈ (Mey Ratanak) ម្ចាស់គម្រោង Krob Pich Land បានមានប្រសាសន៍ថា៖ «ទីតាំងគម្រោងមួយនេះប្រៀបដូចជាគ្រាប់ពេជ្រដែលដុះនៅខេត្តមណ្ឌលគីរីអ៊ីចឹង គឺប្រកបដោយសក្តានុពល និងភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិដែលធ្វើឲ្យខ្ញុំបាទដាក់ចិត្ត ដាក់កាយអភិវឌ្ឍគម្រោងមួយនេះយ៉ាងពេញទំហឹង។

ព្រឹត្តិការណ៍មួយនេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់មិនធ្លាប់មាននៅទីតាំង ក៏ដូចជាតំបន់នេះ។ លើសពីនេះ យើងក៏មានជាការកម្មវិធីសប្បុរសធម៌ ចែកអំណោយជាសម្លៀកបំពាក់ អាហារ និងសម្ភារប្រើប្រាស់ជូនចាស់ៗ និងក្មេងៗនៅក្នុងតំបន់នេះផងដែរ»។

លោក ម៉ី រតនៈ (Mey Ratanak) ម្ចាស់គម្រោង Krob Pich Land

លោកអ្នកក៏អាចមានឱកាសក្លាយជាម្ចាស់ដីឡូតិ៍ រមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំផងដែរ ដែលមានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ក្នុងទឹកដីខេត្តមណ្ឌលគីរី ធ្វើដំណើរត្រឹមតែ 20នាទីពីទីរួមខេត្ត អ្នកទាំងអស់គ្នានឹងទៅដល់ទឹកដីនៃភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង តំបន់រមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំដែលកំពុងសាងសង់បន្ថែមយ៉ាងមមាញឹក ជាមួយនឹងទេសភាពប្របមាត់បឹង ជិះទាទឹកកម្សាន្ត លេងបាល់ទះ បាល់ទាត់ អង្គុយក្នុងហាងកាហ្វេ ផ្ទះលម្ហែ ជាមួយនឹងសម្រស់ធម្មជាតិនាពេលថ្ងៃរះ។ សូមចូលទៅកាន់គណនីតេឡេក្រាមសម្រាប់ព័ត៌មានបន្ថែម៖ Krob Pich Land Channel

សូមទស្សនាវីដេអូខាងក្រោមពីទិដ្ឋភាពនៃគម្រោងត្រពាំងស្នេហ៍ដាក់ដាំ៖ វីដេអូគម្រោងត្រពាំងស្នេហ៍ដាក់ដាំ

មតិយោបល់