• 2023-01-11 07:23:17
  • ព័ត៌មាន

កញ្ញា នីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស

  • 2023-01-11 07:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Le Royal មានការរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ រវាងកញ្ញា នីគីនីគី និង គម្រោងលំនៅឋានវង្ស ដែលដឹកនាំដោយលោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត។

ពិធីចុះអនុស្សារណៈនាឱកាសនោះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើការងារជាទូតសុឆន្ទៈ តំណាងឱ្យគម្រោងលំនៅឋានវង្ស ពិសេសសជំរុញការអភិវឌ្ឍនៃការសាងសង់លំនៅឋានប្រកបដោយគុណភាព សោភ័ណភាព ភាពស្រស់ស្អាត និងស៊ីវិល័យ។

លោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន បានមានប្រសាសន៍ដោយភាពជឿជាក់ថា៖ «គម្រោងលំនៅឋានវង្ស ជាបរិបថថ្មីក្នុងសហគមន៍ដ៏មានសក្ដានុពល សុវត្ថិភាព គុណភាព និងឧត្តមភាព ដែលល្អប្រសើរបំផុតទាំងការរស់នៅបែបឯកជន និងល្អប្រសើរដល់ការបើកអាជីវកម្មនានា»។

លោកស្រីបានមានប្រសាសន៍បន្ដថា៖ «យ៉ាងណាមិញ ដោយមើលឃើញពីសមត្ថភាព ការនិយមគាំទ្រ ស្រឡាញ់ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងរបៀបរបបនៃការរៀបចំខ្លួន វាចាសព្ទ ដែលប្រកបដោយវិជ្ជាជីវៈ លើចំណេះដឹងទូទៅ ក្រមសីលធម៌ សុជីវធម៌ ភាពរួសរាយ និងមានទំនាក់ទំនងសង្គមល្អ ពិសេសរួមទាំងទេពកោសល្យនានាផងនោះ យើងខ្ញុំក៏បានសម្រេចជ្រើសរើស យក កញ្ញា នីគីនីគី ជាទូតសុច្ឆន្ទៈ ប្រចាំគម្រោងលំនៅឋានវង្ស ហើយដែលជាជម្រើសមួយដ៏ស័ក្តិសមឥតខ្ចោះ»។

កញ្ញា នីគីនីគី អ្នកតំណាងឱ្យ គម្រោងលំនៅឋានវង្ស បានលើកឡើងដោយក្ដីរំភើបថា៖ «នាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស នេះជាលើកទី១ ដែលនាងខ្ញុំមានអារម្មណ៍រំភើបក្រៃលែង រកពាក្យពេចន៍មកបរិយាយមិនត្រូវ ហើយនៅពីក្រោយការសម្រេចចិត្តនេះគឺការពិភាក្សា ការវាយតម្លៃនិងការរំពឹងទុក។ House is not a Home មានផ្ទះតែមិនបានរស់នៅជុំគ្នា គ្មានសុភមង្គល ប្រៀបដូចមានតែសម្បកផ្ទះ។ ផ្ទះគឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវសាងសុភមង្គលគ្រួសាររួមគ្នា ផ្ទះសម្រាប់អាហារពេលល្ងាចជួបជុំគ្រួសារតំណាងឱ្យខ្ញុំ ដូចបទចម្រៀង Home for Dinner របស់ខ្ញុំ ផ្ទះប្រៀបដូចជាអ្នកធ្វើការដែលមាន សកមុ្មភាពរួមគ្នា សាងជាមួយគ្នា ការពារគ្នាទៅវិញទៅមក មានគោលដៅនិងក្តីសង្ឃឹមដែលជាប្រភព​ថាមពលនិងកម្លាំង។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងរៀបចំមាតិកាផ្សាយដែលទាក់ទងនឹងគម្រោងលំនៅឋានវង្ស និងមានជាសារដាស់តឿន អប់រំ លើកទឹកចិត្ត ដែលបម្រើប្រយោជន៍ដល់ប្រិយមិត្ត និងអតិថិជនគម្រោងរបស់យើង។ នាងខ្ញុំជឿជាក់ថាគម្រោងលំនៅឋានវង្ស នឹងទទួលបានកាគាំទ្រខ្លាំងពីអតិថិជន ហើយខ្ញុំនឹងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅរួមជាមួយគ្នា»។

សូមជម្រាបថា លំនៅឋានវង្ស ស្ថិតនៅលើបណ្ដោយផ្លូវ ២០A ក្បែរផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់​ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងអំណោយផល មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជិតផ្សារទំនើបអ៊ីអន៣ ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ពាណិជ្ជកម្មចម្រុះ និងមានប្រជាពលរដ្ឋរស់នៅកុះករ។

គុណតម្លៃនៃគម្រោងលំនៅឋានវង្ស គឺ “សាងភាពសុខដុមរួមគ្នា”។

មតិយោបល់