• 2023-01-12 03:02:46
  • ព័ត៌មាន

ស្ដាប់ពាក្យជូនពរក្រុមកំប្លែងលោកតាវ៉ិចទ័រ ក្នុងថ្ងៃអាប៉ូយ ចាប់ផ្ដើមសម្ដែងរឿងដំបូង

  • 2023-01-12 03:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតលោក ចែម ប៉ូយ​ ហៅអាប៉ូយ បានចូលរួមសម្ដែងជាមួយបងប្អូនប្រុសបង្កើតរបស់ខ្លួនទាំង ៣នាក់ ហើយ ក្រោយពីសម្រេចចិត្ដបោះបង់ការងាររោងចក្រនៅឯស្រុកកំណើតក្នុងខេត្ដស្វាយរៀង ហើយឡើងមកជួបនាយពាក់មីនៅភ្នំពេញកាលពីដើមខែមករា ឆ្នាំ២០២៣។

នាយពាក់មី បានបង្ហោះវីដេអូឃ្លីបខ្លីមួយបង្ហាញពីសកម្មភាពអង្គុយលើកៅអីឲ្យសមាជិកក្រុមសម្ដែង9 colors រួមទាំងអ្នកដឹកនាំក្រុម គឺលោកវ៉ិចទ័រផង បានប្រោសព្រហ្ម និងជូនពរនាយប៉ូយឲ្យឆាប់បានល្បីក្នុងការវិលត្រឡប់មកកាន់អាជីពកម្លែងជាលើកទី២នេះ។

ទោះជាយ៉ាងណានាយពាក់មី ដែលត្រូវជាបងប្រុសទី១ របស់នាយប៉ូយ ហើយក៏ជាអ្នកជ្រោងប្អូនឲ្យមានឱកាសលេងកំប្លែង បានបញ្ជាក់តាមរយៈSabay នៅព្រឹកថ្ងៃទី១២ ខែមករា ថា អាប៉ូយ មិនទាន់ក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងក្រុមហ៊ុន 9 COLORS ទេ ប៉ុន្ដែវាជាឱកាសដំបូងដែលនាយប៉ូយចាប់ផ្ដើមសម្ដែង។

អាប៉ូយធ្លាប់ចូលសម្ដែងម្ដងហើយកាលពីប្រមាណ១០ឆ្នាំមុន ហើយកាលនោះលោកបានល្បីតាមរយៈការដើរតួសម្ដែងក្នុងMV បទ “អាប៉ូយកូនឪ” ច្រៀងដោយនាយពាក់មី។ នាយប៉ូយ មានបងប្អូនបង្កើតរួមសម្ដែងក្នុងក្រុមតែមួយ គឺនាយពាក់មី នាយគ្រឿន និងនាយក្រាន់៕

ជិន សុភ័ក្ដ្រ

មតិយោបល់