- 2023-01-13 08:32:56
- ព័ត៌មាន
ឈុតមួយរបស់ ហង្ស ម៉ានីតា អធិប្បាយក្បោះក្បាយអំពីសត្វមេអំបៅ ដ៏ស្រស់ស្អាត
- 2023-01-13 08:32:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតមួយរបស់ ហង្ស ម៉ានីតា អធិប្បាយក្បោះក្បាយអំពីសត្វមេអំបៅ ដ៏ស្រស់ស្អាត
ចន្លោះមិនឃើញ
កញ្ញា ហង្ស ម៉ានីតា ជយលាភី Miss Universe Cambodia 2022 បាន និងកំពុងសហរដ្ឋអាមេរិកត្រៀមសម្រាប់ការប្រកួតកម្រិតអន្តរជាតិតំណាងកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១៥ មករា ។ នៅមុននេះ មានការរៀបចំយ៉ាងច្រើនសម្រាប់នាង ដោយក្នុងនោះមានឈុតរ៉ូបដ៏ស្រស់ស្អាតមួយត្រូវបានរចនាយ៉ាងពិសេស មានជាប់ពាក់ព័ន្ធនឹងសត្វមេអំបៅ។
មាន សូនីតា គឺជាអ្នកទទួលខុសត្រូវសម្រាប់ការរចនារ៉ូបមួយឈុតនេះដែលមានក្រុម "ផ្ទះស្រឡាញ់" របស់នាងជាអ្នករាប់រងដោយផ្ទាល់។ តាមតារាស្រីរូបនេះ រ៉ូបដ៏ស្រស់ស្អាតមួយនេះ ត្រូវបានចំណាយ២ខែពេញ ដោយគិតទាំងការច្នៃ ការគូស កាឌិន ការកាត់ ការដេរ។ នាងលើកឡើងថា ក្នុងរយៈពេល ២ខែពេញនេះ ក្រុមការងាររបស់នាង ខំទាំងយប់ទាំងថ្ងៃ។
តាមតារាស្រីដែលមានរហស្សនាម "រាជិនីក្រមា" បានឲ្យដឹងថា រ៉ូបមួយឈុតពណ៌ស្វាយនោះ យកសត្វមេអំបៅធ្វើជាគំរូ និងបានអធិប្បាយស៊ីជម្រៅអំពីសត្វល្អិតមួយប្រភេទនេះ។ នាងថា "សញ្ញាដ៏មានអានុភាពនៃការរីកចម្រើន និងការចាប់ផ្តើមថ្មី មេអំបៅបង្ហាញពីថាមពលនៃការផ្លាស់ប្តូរ និងសមត្ថភាពដ៏អស្ចារ្យដែលយើងអាចសម្រេចបាន នៅពេលដែលយើងជឿជាក់លើខ្លួនយើង ហើយផ្តោតទៅក្នុងការអភិវឌ្ឍន៍ខ្លួនឯង ប្រកួតប្រជែងជាមួយនឹងពេលវេលាដ៏យូរ ហើយនៅទីបំផុតយើងនឹងក្លាយជាមនុស្សដ៏អស្ចារ្យបំផុតហើយមានភាពស្រស់ស្អាតជាលក្ខណៈផ្ទាល់ខ្លួនរបស់យើង"៕