- 2023-01-13 09:51:58
- ព័ត៌មាន
ជួប ឈីងចាំង ទស្សនាកុន ៣០រឿង ក្នុងមហោស្រពភាពយន្តជប៉ុននៅ Major Cineplex by Smart ទាំង ៣ សាខា
- 2023-01-13 09:51:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួប ឈីងចាំង ទស្សនាកុន ៣០រឿង ក្នុងមហោស្រពភាពយន្តជប៉ុននៅ Major Cineplex by Smart ទាំង ៣ សាខា
ចន្លោះមិនឃើញ
ខ្សែភាពយន្តជប៉ុន ប្រមាណ ៣០ចំណងជើង ត្រូវបានដែលបានជ្រើសរើសយកមកចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តជប៉ុន (JFF) នៅរោងភាពយន្ត Major Cineplex by Smart ទាំង ៣ ចាប់ពីថ្ងៃទី ទី១៣ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
ភាពយន្តជប៉ុនទាំងនោះមានជាប្រភេទភាពយន្តបែប មនោសញ្ចេតនា ស្រមើស្រមៃ អាថ៌កំបាំង គំនូរជីវចល អានីមេ និងរឿងកំប្លែងជាដើម។ ភាពយន្តទាំងនោះ ឆ្លុះបញ្ចាំងឱ្យឃើញពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌របស់ជនជាតិជប៉ុន។
ក្នុងចំណោមខ្សែភាពយន្តទាំង ៣០រឿងនោះ ក៏មានភាពយន្តមួយចំនួនធ្លាប់ទទួលបានពានរង្វាន់ និងគំនូរជីវចលជប៉ុន ឈីងចាំង ដែលមានប្រិយភាពជាងគេនៅកម្ពុជាផងដែរ។
ក្រៅពីការទស្សនារឿងឈីងចាំងថ្មីដោយឥតគិតថ្លៃ លោកអ្នកក៏អាចមកជួប និងថតរូបជាមួយឈីងចាំង ផ្ទាល់ ហើយចូលរួមកម្មវិធីសប្បាយៗបានផងដែរ។
កាលវិភាគបញ្ចាំងរឿងឈីងចាំងថ្មី មានដូចាខាងក្រោម៖
ខុសពីលើកមុនៗ ស្ថានទូតជប៉ុន រៀបចំ «មហោស្រពភាពយន្តជប៉ុនលើកទី៨ នៅកម្ពុជា» ក្នុងរូបភាពធំជាងមុនៗ ក្នុងខេត្តក្រុងចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអេសាទរនៃគម្រប់ខួប អនុស្សាវរីយ៍លើកទី ៧០ឆ្នាំ របស់ប្រទេសទាំងពីរ ដោយស្ថិតនៅក្រោមការសហការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹង មជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ព្រមទាំងមានក្រុមហ៊ុនធំៗផ្សេងទៀតចូលរួមឧបត្ថម្ភផងដែរ។
មហោស្រពភាពយន្តជប៉ុន ត្រូវបានធ្វើឡើងក្នុងខេត្តក្រុងចំនួន៤នោះរួមមាន៖ ខេត្តបាត់ដំបងដែលបានធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តឯកភ្នំ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។ នៅខេត្តកំពង់ចាម ភាពយន្តជប៉ុនត្រូវបានចាក់បញ្ចាំងនៅសាលមហោស្រពព្រះសីហមុនី នៅថ្ងៃទី១៦ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២២។
នៅរាជធានីភ្នំពេញ ការចាក់បញ្ចាំងភាពយន្តជប៉ុននឹងធ្វើឡើងនៅរោងភាពយន្ត Major Cineplex by Smart ក្នុងផ្សារទំនើបអ៉ីអនម៉លទាំង ៣ សាខា ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ មហោស្រពនឹងបន្តការចាក់បញ្ចាំងនៅ ខេត្តសៀមរាប នៅរោងភាពយន្ត Major Cineplex by Smart ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លើកលែងតែរឿងឈីងចាំងដែលការទស្សនាឥតគិតថ្លៃ សំបុត្រទស្សនាភាពយន្តជប៉ុនផ្សេងទៀតមានតម្លៃ ១ ត្រឹមតែដុល្លារប៉ុណ្ណោះ ហើយមានលក់នៅកន្លែងលក់ពោតតាមរោងភាពយន្តដែលបញ្ចាំង។
លើសពីនេះទៅទៀតដោយគ្រាន់តែថតវីដេអូ ៦០ វិនាទីដោយប្រើទូរស័ព្ទដៃនៅមហោស្រពភាពយន្តជប៉ុន ហើយមកកាន់ប្រអប់សារ Messenger របស់ Japanese Film Festival - Cambodia មុនថ្ងៃទី ២៣ ខែមករា ទស្សនិកជននឹងទទួលបានឱកាសឈ្នះដាវ Demon slayer ភ្លាម។
សូមមើលកាលវិភាគបញ្ចាំងរបស់ JFF ភ្នំពេញ ដូចខាងក្រោមនេះ៖