/Kumnith-Ent/Ent-(2)/63c152efdd409_1673614020_medium.jpg)
- សុក្រ, 13 មករា 2023 12:58
- ព័ត៌មាន
ភ្ញាក់ដូចគេជះទឹក ស្ងាត់ៗ ខេមរៈ សិរីមន្ត លេចមុខក្នុងផលិតកម្ម Galaxy Navatra
- សុក្រ, 13 មករា 2023 12:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ដូចគេជះទឹក ស្ងាត់ៗ ខេមរៈ សិរីមន្ត លេចមុខក្នុងផលិតកម្ម Galaxy Navatra
រឿងដ៏ភ្ញាក់ផ្អើលបានកើតនៅព្រលប់នេះ ខណៈឧកញ៉ា ខេមរៈ សិរីមន្ត បានផ្លាស់ប្ដូរទ្រនំថ្មីទៀតហើយ ក្រោយព្រលប់នេះ លោកបានចេញចម្រៀងមួយបទជាមួយផលិតកម្ម Galaxy Navatra។
វត្តមានរបស់ឧកញ៉ា ខេមរៈ សិរីមន្ត គឺក្រោយតែបន្តិចថ្នាក់ដឹកនាំផលិតកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺអ្នកនាង យឹម សុជាតា បានប្រាប់ Sabay ផលិតកម្ម Galaxy Navatra ត្បិតថា ឆ្នាំទៅបាននាំចូលតារាចម្រៀង និងអ្នកនិពន្ធជានាក់ហើយក្ដី ប៉ុន្តែផលិតកម្មនៅត្រូវការបន្ថែមទៀត ព្រោះអ្វីៗមិនទាន់គ្រប់ផែនការនៅឡើយ។
មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងបទសន្ទនាខ្លី ប្អូនស្រីរបស់ឧកញ៉ា យឹម តាស្រង់ អតីតអ្នកចាត់ការទូទៅ នៅបានបង្ហើបទៀត ដើមឆ្នាំថ្មី ២០២៣ នេះ Galaxy Navatra នឹងមានវត្តមានតារាចម្រៀងដ៏ល្បីម្នាក់ទៀតមកចូលជីវភាពជាមួយគ្នា។ អ្នកនាង ព្យាយាមមិននិយាយលម្អិតពីករណីនេះនៅគ្រា ដោយចង់គ្រប់គ្នាទទួលអារម្មណ៍ដូចគ្នា។
ជាក់ស្ដែង ក្រោយលេចមុខឧកញ៉ា ខេមរៈ សិរីមន្ត នៅព្រលប់នេះ អ្នកនាងពោលទៀតថា ដើម្បីផ្ដល់ភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។ អ្នកនាងថ្លែង "Suprise Fan បង!”។
បទចម្រៀងទី១របស់ ខេមរៈ សិរីមន្ត នៅផលិតកម្ម Galaxy Navatra មានចំណងជើងថា "ពេលខ្លះវាអេមដែរ" ដែលឆ្លុះបង្ហាញពីស្ថានភាពជីវភាពសព្វថ្ងៃរបស់យុវជនកម្ពុជា ស្របពេលមានអ្នកគាំទ្រលោកលើកឡើងថា បទនេះពិតជាឡូយមែន។ តោះ...ឥឡូវទស្សនា និងស្ដាប់ទាំងអស់គ្នា!!!
អត្ថបទ៖ ទារិកា